Connect with us

ព័ត៌មានជាតិ

ម្ចាស់ហាង រាជសម្បត្តិ បញ្ជាក់​ថា ហាងរបស់ខ្លួន ផ្អាកអាជីវកម្ម រហូតដល់ថ្ងៃនេះ គឺមិនទាន់បើកទេ

បានផុស

នៅ

(តាកែវ)៖ ជាការស្រាយចម្ងល់ម្ចាស់ហាង រាជសម្បត្តិ បានបដិសេដថា ហាងរបស់ខ្លួន បានផ្អាកដំណើរអាជីវកម្មផឹកស៊ី ច្រៀងខារ៉ាអូខេ ស្របតាមចរាចរណែនាំ របស់រាជរដ្ឋាភិបាល ក៏ជាដូចជាវិធានការនានា អាជ្ញាធរខេត្ត-ក្រុង ជាយូរណាស់មកហើយ មិនដូចជាការសរសេរខំមិន របស់ម្ចាស់គណនីហ្វេសប៊ុកមួយនោះទេ។

លោក ផេង វុធ ដែលជាថៅកែហាង រាជសម្បត្តិ អះអាងនៅព្រឹកថ្ងៃទី២៧ ខែសីហានេះថា កន្លែងរបស់លោក មិនដែលបានបើករកស៊ី យូរណាស់មកហើយ គឺគោរពតាមការណែនាំ បានល្អណាស់។

សូមបញ្ជាក់ថា គណនីហ្វេសប៊ុកមួយ ឈ្មោះ នី តាកែវ បានបានសរសេរខំមិន ចូលទំព័រហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថ សូមគោរពជំរាបសួរ សម្តេចជាទីគោរព សូមអោយសម្តេចសុខភាពល្អ បន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់តែរីកចំរើន ជាបឋមនាងខ្ញុំសូមផ្តល់ ព័ត៌មានអំពីហាងស៊ីផឹកនៅខេត្តតាកែវ ជាពិសេសហាងមួយមានឈ្មោះ រាជសម្បត្តិ តែងតែផ្គើននឹង អនុសាសន៍របស់ រាជរដ្ឋាភិបាល ពិសេស រដ្ឋបាលខេត្តតាកែវ នៅតែបើកស៊ីផឹក របៀបបាយថ្ងៃត្រង់ តែងតែមាន មន្រ្ដី ប៉ូលីស សុរិយោដី ចូលស៊ីផឹកទាំងថ្ងៃមានទាំងបង្កប់បន្ទប់ ខារាអូខេ ស្រីញី ពពាន់ពពូន អោបថើប ពេលយប់បើកស៊ីផឹកបែប យុវវ័យដោយមានម្ចាស់ហាងជា ប្រធានមន្ទីរ៉ែ នឹងថាមពលខេត្តតាកែវ ឈ្មោះ ផេង វុធ នាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅជិតហាងតែងតែមានក្តីកង្វល់ ជាពិសេសក្នុង បរិបទ មេរោគកូវីតកំពង់រាតត្បាត សូមសម្តេចមេត្តាជ្រាប៕

(ដោយ)៖ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម