Connect with us

ព័ត៌មានជាតិ

វត្តមានសត្វស្លាបកម្រ និងជិតផុតពូជ ៤ប្រភេទ ត្រូវបានរកឃើញ ក្នុងដែនជម្រក សត្វព្រៃកែវសីមា

បានផុស

នៅ

ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានបង្ហាញរូបភាពដ៏ស្រស់ស្អាត នៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជ នៅលើសកលលោក ចំនួន៤ប្រភេទ រួមមាន៖ សត្វក្រៀល សត្វត្រ យ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះ ដែលបានថតក្នុងដែនជម្រក សត្វព្រៃកែវសីមា។

តាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា រូបភាពសត្វស្លាបទាំងនេះ ទទួលបានពីម៉ាស៊ីនថតស្វ័យ​ប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវ របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ តាម ដានវត្តមានសត្វព្រៃ នៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា។

សូមជម្រាបថា សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកល នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះ ដែលក្រុមស្រាវជ្រាវប្រទះឃើញ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងក្រុមស្រាវជ្រាវ កំពុងខិតខំការពារសំបុកពងកូន របស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ ដូច្នេះដើម្បីចូលរួមចំណែក ក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទ សត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារ ទីជម្រកផងដែរ៕

(ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៣ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ១៩ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម