Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដក ហូតបានថ្នាំញៀន ជាច្រើនកញ្ចប់

បានផុស

នៅ


ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានដកហូតបានថ្នាំញៀន ជាច្រើនកញ្ចប់ មានទាំងធំ និងតូច នៅសង្កាត់បឹងសាឡាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលីសខណ្ឌទួលគោក បានឲ្យដឹងថា នៅថៃ្ងទី២៨ ខែសីហា ឆាំ្ន២០២១ វេលាម៉ោង១២ និង៣០នាទី​ រំលង​អាធ្រាត្រ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។


ជនសង្ស័យ ឈោះ អ៊ុយ ឃាន ហៅ ភេទប្រុស អាយុ៣៤ឆាំ្ន ជនជាតិខែ្មរ មុខរបរអូស បន្លែផ្សារដើមគរ ស្នាក់បន្ទប់ជួលភូមិ១០សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដក ហូតបាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន៨កញ្ចប់តូច ១កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននឃាត់ខ្លួន ជាបណោ្តះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួល គោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម