Connect with us

ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខកម្លាំងអាវុធហត្ថឈរជើងការពារតាមមណ្ឌលសម្រាក​ព្យាបាលកូវីដ-១៩

បានផុស

នៅ

អនុវត្ត​តាម​ការ​ណែនាំ​របស់ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ម្សិលមិញ លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ​មណ្ឌល​សម្រាក​ព្យាបាល​កូវីដ​-១៩ ចំនួន ២ គោល​ដៅ ក្នុង​នោះ គឺ គោលដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោល​ដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវីដ​-១៩ ដឹព្រេមៀរ សែន សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ​ក៏បាន​នាំយក​នូវ​អាហារសម្រន់ និង​ភេសជ្ជៈ ជូន​ដល់​កងកម្លាំង និង​ឆ្លៀត​ត្រួតពិនិត្យ​ទីកន្លែង​ប្រតិបត្តិ​ការងារ និង​ស្នាក់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​សម្ភារៈ​គ្រឿង​បំពាក់​សម្រាប់​ត្រៀម​អន្តរាគមន៍​ចាប់បង្ខំ​បុគ្គល​ដែល​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក និង​មិន​ព្រម​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល នៅ​តាម​ទីតាំង​ឈរជើង​ការពារ​មណ្ឌល​សម្រាក​ព្យាបាល​ទាំងពីរ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម