Connect with us

ព័ត៌មានជាតិ

អាវុធហត្ថបើកកិច្ចប្រជុំត្រៀមអនុវត្តភារកិច្ចតាមបទបញ្ជានាយឧត្ដមសេនីយ៍ សៅ សុខា ពិសេសធានាបានល្អនាភ្ជុំបិណ្ឌនេះ​

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​ ០៦ ខែ​តុលា ឆ្នាំ​ ២០២១​ បាន​ដឹកនាំ​កិច្ចប្រជុំ ត្រៀម​អនុវត្ត ភារកិច្ច តាម​បទបញ្ជា លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូលរួម​ពី លោក​មេបញ្ជាការ​រង នាយ​សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​មានប្រសាសន៍​ណែនាំ​បន្ថែម​នូវ​ការ​ពង្រឹង​ការងារ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាលដាល ​នៃ​ជំងឺ​កូវីដ​-១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ ការពារ ៣​ កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល​។ អាវុធហត្ថ​ទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​គោលដៅ​ព្យាបាល​កូវីដ​-១៩ ស្តាត​អូឡាំពិក​ និង​ការពារ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ល្អ​ប្រសើរ​ដូច​ឆ្នាំ​មុនៗ​ផង។

លោក​ឧត្ដមសេនីយ៍​ បន្ត​ថា ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ឈរ​លើ​គោលការណ៍​គោរព​ច្បាប់ គោរព​វិន័យ គោរព​សិទ្ធិមនុស្ស ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ តាម​ការ​តម្រង់​ទិស​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​តែងតែ​ចងចាំ​ និង​អនុវត្ត​ខ្ជាប់​ខ្ជួន​នូវ​ទិស​ស្លោក​របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​ ទី​១​-ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​។ ទី​២-​ចំពោះ​ប្រជារាស្ត្រ​ ត្រូវតែ​បម្រើ​។ ទី​៣​-ច្បាប់​ត្រូវតែ​គោរព​។ ទី​៤​-បទល្មើស ត្រូវតែ​បង្ក្រាប​ជាប់​ជា​ប្រចាំ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម