ព័ត៌មានជាតិ
អាវុធហត្ថរាជធានីអរគុណសប្បុរសជនដែលផ្ដល់ស្បៀងដល់អាវុធហត្ថក្នុងយុទ្ធនាការរប្រឆាំងកូវីដ-១៩និងសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់
ភ្នំពេញ ៖ ក្នុងនាមតំណាងអាវុធហត្ថរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលផ្ដល់ស្បៀងដល់អាវុធហត្ថក្នុងយុទ្ធនាការរប្រឆាំងកូវីដ-១៩រួមនឹងប្រតិបត្តិការ សង្គ្រោះ និងជម្លៀស ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោតនារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា នៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានទទួលថវិកា ចំនួន ៤,០០០,០០០ រៀល – ត្រីខកំប៉ុង ២០ កេស – មីកំប៉ុង ២០ កេស – ភេសជ្ជៈIZE ៥០ កេស – ទឹកសុទ្ធ ២០ កេស – អង្ករ ២០ ការ៉ុង – អាល់កុល ២០កាន – ម៉ាស់ ១០ កេស ពី លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ប្រគល់ជូនអាវុធហត្ថខណ្ឌដង្កោ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ប្រតិបត្តិការ សង្គ្រោះ និងជម្លៀស ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោតដែលកំពុងជន់លិចលំនៅឋានបងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា ម៉ាស អាល់កុល រួមនឹងគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថខណ្ឌដង្កោ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕
ដោយ ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


