ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ហាមមិនឱ្យមន្ត្រីខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន
ស្របនឹងអភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានហាមប្រាមមិនឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ ករណីរកឃើញនឹងអស់សក្ដិតួនាទី ហើយជាប់ទោសទៀតផង។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្ដិដល់នាយទាហាន ពលទាហាន ចំនួន ៣២ នាក់ លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថា គប្បីត្រូវតែអនុវត្តនូវទិសស្លោករបស់នាយឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា «ចំពោះតែប្រទេស ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ»។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ នេះ បានកំពុងអនុវត្តអភិក្រម ៥ យ៉ាង គឺការវះកាត់មន្ត្រី ឬ កងកម្លាំងណាដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតែម្ដង ដោយរកឃើញដកតួនាទីសក្ដិចេញពីក្របខណ្ឌ និងប្រគល់ជូនច្បាប់អនុវត្តបន្ត។

លោក តាំង ឈុនស្រេង ក៏សូមរម្លឹកជាថ្មីដល់កងកម្លាំងអាវុធហត្ថខេត្តកោះកុងទាំងអស់ មិនត្រូវប្រព្រឹត្តទង្វើណាមួយដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដាច់ខាត ករណីប្រសិនបើរកឃើញនឹងអស់បុណ្យសក្ដិតួនាទីភ្លាម តាមការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។

បន្ថែមលើការព្រមាន លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏កោតសរសើរខ្ពស់អំពីស្នាដៃការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តបានយ៉ាងល្អ មិនថាការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ការបង្ក្រាបបទល្មើសផ្សេងៗ និងការពារសុវត្ថិភាពថ្នាក់ដឹកនាំអំឡុងពេលចុះបេសកកម្មការងារក្នុងភូមិសាស្ត្រខេត្ត។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជឿជាក់ថា មន្ត្រីកងរាជអាវុធហត្ថទាំងអស់ បន្តអនុវត្តកាតព្វកិច្ចតួនាទីឱ្យម៉ឺងម៉ាត់ មានក្រមសីលធម៌វិជ្ជាជីវៈការងារ តាមដានបង្ក្រាបទប់ស្កាត់រាល់បទល្មើសនានា ដើម្បីការពារប្រទេសជាតិមាតុភូមិ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរួមគ្នាសាមគ្គីគ្នារក្សាភាពរឹងមាំផ្ទៃក្នុងអភិវឌ្ឍន៍ស្ថាប័ន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


