ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ត្រូវសម្រេចឲ្យបានឆាប់រហ័ស នូវការចាក់វ៉ាក់សាំងជូនប្រជាជន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវខិតខំប្រឹងប្រែងលើការប្រយុទ្ធ និងទប់ស្ដាត់ការរាតត្បាតជំងឺកូវីដ-១៩ ហើយត្រូវសម្រេចឲ្យបានឆាប់រហ័ស នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ត យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១។ ក្នុងសេចក្ដីណែនាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្ដុំការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង លើការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយចាត់ទុកជាការងារស្នូលអាទិភាពខ្ពស់ បំផុតរបស់ខ្លួន ជាពិសេសត្រូវសម្រេចឲ្យបានឆាប់រហ័ស នូវការចាក់វ៉ាក់សាំងជូនប្រជាជន នៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ច របស់ខ្លួន ដែលជាខ្សែក្រវ៉ាត់ការពារទី១ និងជាយុទ្ធសាស្រ្ដគន្លឹះ របស់រាជរដ្ឋាភិបាល ក្នុង សមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទន្ទឹមនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ប្រចាំថ្ងៃ និងជាប់ជាប្រចាំអំពីវឌ្ឍនភាព នៃការគ្រប់គ្រង និងការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ច របស់ខ្លួន ជូនគណៈកម្ម ការចំពោះកិច្ច ចាក់វ៉ាក់សាំង ដើម្បីជាមូលដ្ឋានក្នុងការតាមដាន និងត្រូវត្រួតពិនិត្យការងារ ចាក់វ៉ាក់សាំងដោយប្រើប្រាស់ គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាមួយគ្នានេះ នៅក្នុងសេចក្ដីណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញ ឲ្យបានច្បាស់លាស់ និងឆាប់រហ័សអំពីចំនួនប្រជាជន ជាក់ស្ដែងនៅមូលដ្ឋាន ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនៅកម្រិតថ្នាក់ឃុំ-សង្កាត់ និងញែកចែកចេញចំនួនប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងផ្សេង ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការកែសម្រួលផែនការចាក់វ៉ាក់សាំង ដោយផ្អែកតាមចំនួនប្រជាជនជាក់ស្ដែង នៅក្នុងមូល ដ្ឋាន ក៏ដូចជាឈានទៅសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅមូលដ្ឋាននោះ។
ប៉ុន្តែមុនសម្រេច បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅមូលដ្ឋាននីមួយៗ និងចល័តទៅកាន់ទីកន្លែងផ្សេងទៀត, ក្រុមការងារយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋាននីមួយៗ ត្រូវធ្វើការជូនដំណឹងជាសាធារណៈ អំពីការត្រៀមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេច បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅទីតាំងមូលដ្ឋាននោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


