Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ ក្រោយផ្ទុះវីដេ​អូ​ជិះ​រថយន្ដដើរបាញ់សត្វនៅស្រុកចិត្របុរី

បានផុស

នៅ

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនលោកអនុសេនីយ៍ត្រី កង សុផាណារ័ត្ន ជាមន្ត្រីអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ក្រោយមានការចែករំលែកវីដេអូពីសកម្មភាពជិះរថយន្ដដើរបាញ់សត្វ និងប្រគលជូនកម្លាំងជំនាញដើម្បីអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី៣០ មករា​ ថា បន្ទាប់ពីឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គមបង្ហោះអំពីសកម្មភាពបុរសម្នាក់ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងរកឃើញថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពីឃាត់ខ្លួនមន្ត្រីជំនាញនគរបាលយុត្តិធម៌ បានប្រគល់បុគ្គលដែលបាញ់សត្វជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះដើម្បីអនុវត្តច្បាប់។

សូមជម្រាបថា កាលពីថ្ងទី៣០ ខែមករា ឆ្នាំ២០២៤ មានការចែរំលែកនូវសកម្មភាពបុរសម្នាក់ជិះរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ដោយប្រើអាវុធវែងមួយដើមដើរបាញ់សត្វតាមវាលស្រែ ដែលសកម្មភាពនេះធ្វើឲ្យមានការចែករំលែកជាច្រើន និងមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមផងដែរ។ បន្ទាប់ពីបានឃើញសកម្មភាពបែបនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនតែម្ដង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម