ព័ត៌មានជាតិ
អាវុធហត្ថត្រៀមកម្លាំង មធ្យោបាយ សម្ភារៈរួចជាស្រេចដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បី ត្រៀមចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងរងគ្រោះ ដោយសារទឹកជំនន់ តាមបណ្តោយស្ទឹង ព្រែកត្នោត ដោយសារកម្ពស់ទឹកហក់ឡើងខ្ពស់ ត្រៀមប្រកាសអាសន្ន ប្រកបដោយស្មារតីម្ចាស់ការខ្ពស់បំផុត។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ និងទី២៦ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ដើម្បីដាក់ចេញនូវផែនការរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានទឹកជំនន់មកដល់មិនថា យប់ថ្ងៃ៕
ដោយ ៖ វិមាន









-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


