ព័ត៌មានជាតិ
បិទខ្ទប់ ផ្សារអូរបីជាន់ បណ្តោះអាសន្ន ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ-១៩
រដ្ឋបាលស្រុកអូរជ្រៅ បានសម្រេចបិទខ្ទប់ ផ្សារអូរបីជាន់ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ ផ្សារអូរបីជាន់ ស្ថិតនៅភូមិថ្នល់បត់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម ក្នុងផ្សារអូរ បីជាន់ និងតាមផ្ទះជុំវិញផ្សារទាំងអស់ទៅយកសំណាក ដើម្បីធ្វើតេស្តរហ័សរកកូវីដ-១៩ ឲ្យបានទាន់ពេល ។ លោកថា ដោយសារមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទីតាំងផ្សារអូរបីជាន់នេះ ទើបរដ្ឋបាលស្រុកអូរជ្រៅ សហការជាមួយមន្ត្រីសុខាភិបាល ចុះយកសំណាកតេស្តរហ័ស (Rapid Test) ដល់អាជីវករលក់ នៅក្នុងផ្សារអូរបីជាន់ និងប្រជាពលរដ្ឋចូលទៅទិញ ចាប់ផ្តើមពីវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ទៅស្ថិតនៅបរិវេណ ផ្សារអូរបីជាន់នេះតែម្ដង។
លោកអភិបាលស្រុក បានស្នើឲ្យអាជីវករ និងប្រជាពលរដ្ឋ ចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ ការពារ ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


