ព័ត៌មានជាតិ
ហ៊ិន ច័ន្ទនីរ័ត្ន រំភើបរហូតស្រក់ទឹកភ្នែក ក្រោយទទួលពានរង្វាន់ «Hall of fame»
ពិធីការិនីរូបស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍សប្បាយចិត្ត រំភើបខ្លាំង ក្រោយពេលជោគជ័យ និងទទួលពានរង្វាន់ «Hall of fame» នៅក្នុងវិធី Freshie Cambodia នាវគ្គផ្ដាច់ព្រ័ត្រជំនាន់ទី ២០។

ទន្ទឹមគ្នា នៃការទទួលបានពានរង្វាន់នេះដែរ គេឃើញពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសម្ដែងពីការរំភើបបែបនេះថា «អារម្មណ៍មួយដែលរំភើប និងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះបើនិយាយពីបទពិសោធន៍គឺច្រើនគួរសម»។

ហ៊ិន ច័ន្ទនីរ័ត្ន បន្តទៀតថា ពានរង្វាន់ Hall of fame មួយនេះគឺបានពីការគាំទ្ររបស់ Fan គ្រប់រូបដែលស្រឡាញ់ និងចូលចិត្តនាងខ្ញុំ។ អរគុណដែលបានផ្តល់ក្តីស្រឡាញ់មួយនេះ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត។ អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយសក្នុងកម្មវិធីនេះសាជាថ្មី Love you so much all my fan។

នេះពិតជាសក្ដិសមនឹងកិត្តិយសហើយការខិតខំរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ខណៈពានរង្វាន់នេះគឺជាការឲ្យតម្លៃលើភាពតស៊ូ ភាពជាគំរូ និង កេរ្តិ៍ឈ្មោះល្បីល្បាញដែលរក្សាបានភាពស្អាតស្អំ ពិសេសការថែរក្សារូបសម្រស់ឲ្យនៅក្មេងវ័យ និងពុំដែលជួបប្រទះនូវរឿងរ៉ាវអាស្រូវណាមួយក្នុងជីវិតសិល្បៈឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


