ព័ត៌មានជាតិ
អភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពត បានអញ្ជើញ ចូលរួម ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសបន្តចាក់ជូនដល់កុមារ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៨ ឆ្នាំ និងប្រជាពលរដ្ឋទូទៅ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខុមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ ក្រៅពីការដាក់ចេញនូវ វិធានការ ចំណាត់ការ បទបញ្ជាក៏ដូចជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាល់ជងឺកូវីដ-១៩។ សម្តេចតេជោបានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់គ្នាពិសេសក្នុងពេលនេះបន្តការចាក់ជូនដល់កុមារនិងយុវវ័យ និងប្រជាពលរដ្ឋទូទៅដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខនឹងបើកសាលារៀនជូនដល់កុមារ និងយុវវ័យឲ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។



ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋទូទៅ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូន កុមារ និងយុវវ័យទាំងអស់ មកទទួលឲ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឲ្យបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



