ព័ត៌មានជាតិ
សាវម៉ាវព្រៃ កំពុងពេញនិយមដល់ទេសចរ មាននៅតែក្នុងព្រៃសហគមន៍ អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍
សាវម៉ាវព្រៃ នៅក្នុងព្រៃសហគមន៍ អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ បាននិងកំពុងទាក់ទាញភ្ងៀវទេសចរ ឲ្យបរិភោគពីរសជាតិរបស់វាដ៏ឆ្ងាញ់ពិសា។

លោក អ៊ិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា សាវម៉ាវព្រៃ ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាង ដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍ ដែលដើមរបស់វាជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នា និងសាវម៉ាវស្រុកដែរ និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច ដែលអាចបរិភោគបាន ដែលមានរសជាតិជូរផ្អែម ផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា ខណៈកន្លងមក មិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ និង មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយដែរ។

លោក អ៊ិន សៅ បានឱ្យដឹងទៀតថា កន្លងមកនេះ ប្រជាសហគមន៍បានបេះសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗដល់អ្នកទេសចរមកកម្សាន្ត នៅក្នុងសហគមន៍ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នកទេសចរចាប់ផ្តើមស្គាល់ និងបានបរិភោគផ្លែសាវម៉ាវនេះកាន់តែច្រើនជាងមុន ហើយនិងអាចធ្វើឱ្យប្រជាពលរដ្ឋបេះផ្លែឈើប្រភេទនេះ ទៅលក់នៅទីផ្សារផងដែរ ហើយសម្រាប់សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ គឺបានផ្តល់ប្រយោជន៍យ៉ាងច្រើនដែរ ដល់ប្រជាពលរដ្ឋដូចជា ចំណូលពីការបានភ្ញៀវទេសចរចូលមកទស្សនា ចំណូលពីអនុផលព្រៃឈើរួមមាន ៖ ការយកទឹកឃ្មុំ បេះផ្សិត បេះផ្លែឈើព្រៃទៅតាមរដូវកាល ដូចជា ផ្លែគុយ សេមាន់ សាវម៉ាវព្រៃ និងផ្លែកោណជាដើមដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើឱ្យបានល្អ ព្រោះវាបានផ្តល់ប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នាតាមរយៈរូបភាពផ្សេងៗគ្នា។


លោក សូត្រ គិមសុង ជាប្រជាលរដ្ឋម្នាក់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបានធ្វើដំណើរទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកបានស្គាល់សាវម៉ាវព្រៃនេះ ខណៈកន្លងមកលោកស្គាល់តែផ្លែឈើស្រុក ឥឡូវនេះលោកបានកម្សាន្តនៅសហគមន៍បានស្គាល់ និងបានភ្លុករស់ជាតិសាវម៉ាវនេះទៀត ហើយនៅតំបន់នេះ ប្រហែលជានៅមានផ្លែឈើព្រៃដែលអាចបរិភោគបានជាច្រើនទៀត ដែលរូបលោក ក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងៗទៀត មិនទាន់ស្គាល់ ដូច្នេះដូមឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ ចូលរួមការពារព្រៃឈើទាំងអស់គ្នា ព្រោះវាមានប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


