ព័ត៌មានជាតិ
មុននេះបន្តិចរកឃើញអាជីវករផ្សារបានលុង ១០នាក់ ឆ្លងកូវីដ១៩
គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានតេស្តសំណាករកឃើញអាជីវករផ្សារបានលុង ក្នុងខេត្តរតនគិរី ១០នាក់ឆ្លងកូវីដ១៩។
រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១ ខែកញ្ញា ចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នផ្សារបានលុង ស្ថិតនៅក្រុងបានលុងខេត្តរតនគិរី ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ តាមរយះការធ្វើតេស្តរហ័សនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេច រដ្ឋបាលខេត្តបានបិទខ្ទប់ផ្សារបានលុងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។ ការបិទជាបណ្តាះអាសន្ន គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ តាមរយះការធ្វើតេស្តរហ័សនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងបានលុងត្រូវ ហ៊ុមព័ទ្ធទីតាំងផ្សារបានលុង ផ្អាកការចេញ-ចូលទីតាំងផ្សារបានលុងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។ ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១តទៅ។

ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិមគោរពដោយចេតនា វិធានការសុខាភិបាលនិងវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃឡើយ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនិងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ប្រធានមន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលក្រុងបានលុង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


