ព័ត៌មានជាតិ
អភិបាលខណ្ឌឆ្លើយបំភ្លឺករណីភ្លៀងលិចផ្លូវក្រោមដីស្ពានអាកាសចោមចៅ
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងបញ្ជាក់ថា រូបភាពប៉ុន្មានសន្លឹកដែលដែលបង្ហាញពីទិដ្ឋភាពទឹកលិចផ្លូវក្រោមដី ស្ពានអាកាសចោមចៅ គឺទឹកលិចមិនយូរនោះទេ ខណៈដែលអាជ្ញាធរសង្កាត់ បានបើកផ្លូវទឹកឱ្យហូរចេញវិញអស់ នៅប៉ុន្មានម៉ោងក្រោយ។

លោក ហែម ដារិទ្ធិ បញ្ជាក់ថា ” រូបហ្នឹងមុនម៉ោង ៩ គឺករណីនេះ ទឹកវាច្រាល ដោយសារទឹកភ្លៀងមួយមេធំ ប៉ុន្តែការលិចក៏មិនលិចយូរដែរ ត្រឹមម៉ោង ៩៖ ៣០ យប់ គឺអាជ្ញាធរសង្កាត់បានបើកបង្ហូរអស់ហើយ ដោយសារខ្លាចលិចសាលាជម្ពូរវ័ន្ត”។

នៅល្ងាចម៉ោង ជាង ៤ រសៀលថ្ងៃទី ១ ខែកញ្ញា ភ្លៀងបន្តធ្លាក់មួយមេធំធ្វើឱ្យទឹកជនន់លិចតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះគេសង្កេតឃើញផ្លូវក្រោមដី ស្ពានអាកាសចោមចៅក៏រងការជន់លិច នឹងការកកស្ទះចរាចរផងដែរ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់កម្ពុជាថ្មីថា រាជធានី ខេត្ត ជានៅតាមតំបន់មួយចំនួន ដូចជារាជធានីភ្នំពេញ នៅតែប្រឈម នឹងជំនន់ទឹកភ្លៀង នាអំឡុងពាក់កណ្ដាលរដូវវស្សានេះ ដោយសារជ្រលងសម្ពាធទាបឥណ្ឌា ធ្វើឱ្យមូសុងនិរតីបង្កើនឥទ្ធិពលខ្លាំងរួមផ្សំ និងបាតុភូតសមុទ្រចិនខាងត្បូង។

លោកប្រាប់ថា ការធ្លាក់ភ្លៀងនៅល្ងាចថ្ងៃទី ១ ខែកញ្ញា ម្សិលមិញ របាយទឹកភ្លៀងមិនស្មើគ្នាទាំងអស់នោះទេ ដូចនៅខណ្ឌសែនសុខ ៦២ មម នៅទួលសង្កែមានតិចប្រមាណ២០ មម ខណៈដែលខណ្ឌនៅកណ្ដាលរាជធានីភ្នំពេញ ដូចជាទួលគកម្ដុំផ្សារដើមគរ ម្ដុំផ្លូវមុនីរ៉េត និងម្ដុំបាសាំងទឹកអូរឡាំពិក កម្រិតទឹកភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ ៦១ មម៕
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


