ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះ​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​តាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយ ចំនួន​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស ។

​បើតាម គ​.​ជ​.​ប ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព តាមរយៈ៖

ទី​១. ការ​ស្រង់ និង​ការ​លុបឈ្មោះ​អ្នកបោះឆ្នោត ដែល​បាន​ទទួល​មរណភាព​, ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​, ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង

​ដោយមាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​។​

​ទី​២. ការ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ ។

​ទី​៣. ការ​ចុះឈ្មោះ​បោះឆ្នោត​សំដៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​, ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) និង​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​។​

​គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​សាមីខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់អាស្រ័យ​នៅ ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលមាន​លក្ខខណ្ឌ និង​ឯក សារ​គ្រប់គ្រាន់​នឹង​បាន​យល់​ពី​សារៈសំខាន់​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ហើយ​សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​ទាន់​ពេល​វេលា​កុំបី​អាក់ខាន៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services