ព័ត៌មានជាតិ
ធ្វើតេស្ដលើកទី២ជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃក្រសួងឧស្សាហកម្ម
ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទទីស្ដីការក្រសួង មន្ត្រីតាមមន្ទីរ រាជធានីខេត្ត និងអង្គភាពចំណុះរួមមាន អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សៀមរាប និងមន្ត្រីរដ្ឋាករទឹកតាមបណ្តាខេត្តមួយចំនួនទៀត សរុបចំនួនប្រមាណជាង៣ពាន់នាក់កន្លងមកនេះរួចមក ក្រសួងបានបន្តអនុវត្តយុទ្ធនាការដូចគ្នា ក្នុងលក្ខណ:ទ្រង់ទ្រាយធំជាលើកទី២ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នាថ្ងៃម្សិលមិញទទួលបានលទ្ធផលអវិជ្ជមាន។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ដោយអនុលោម ទៅតាមគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងនិងការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និងការគំរាមកំហែងនៃមេរោគកូវីដ-១៩ និងមេរោគបំប្លែងថ្មី Delta តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ឲ្យបានឆាប់រហ័ស និងទាន់ពេលដើម្បីចូលរួមប្រយុទ្ធនៃជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលទៅក្នុងសហគមន៍ ការឈានទៅកាត់ផ្តាច់ខ្សែបណ្តាញចម្លង និងឈានទៅដល់ការដាក់ឲ្យដំណើរការពេញលេញជាបណ្តើរៗ នូវសកម្មភាព សេវាកម្ម ផលិតកម្ម និងសកម្មភាព សង្គម -សេដ្ឋកិច្ចផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ដែលកំពុងមានការរឹតត្បិត។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលឯកឧត្តមតែងតែគិតគូជាប្រចាំចំពោះសុខទុក្ខ និងសុខមាលភាព របស់មន្ត្រីក្រោមឱវាទ តាមគ្រប់មធ្យោបាយ។ ជាក់ស្តែងដូចជាលោកទេស រដ្ឋមន្ត្រី បានធ្វើការកោះប្រជុំជាប្រចាំ ក្នុងមួយសប្តាហ៍ម្តង តាមប្រព័ន្ធអនឡាញស្តីពីស្ថានភាពកូវីដនៅកម្ពុជាដើម្បីស្តាប់របាយការណ៍ និងដាក់ចេញនូវវិធានការជាក់ស្តែងជាបន្តបន្ទាប់មានដូចជា៖ការបាញ់អាល់កុលសម្លាប់មេរោគ-ការបំពាក់ឧបករណ៍ស្កេន និងបាញ់អាល់កុលគ្រប់ច្រកចេញចូល -ការអនុវត្តស្កេន QR Code -ការដាក់វេនធ្វើការរបស់មន្ត្រី-វិធានការនៃលំហូរឯកសារ-ការ អនុវត្តរបបប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ -ការបង្កើតក្រុមការងារពិសេស ឆ្លើយតបរហ័ស (Hotspot)ដើម្បីដឹកនាំចាត់ចែង និងតាមដានស្ថានភាពកូវីដនៃមន្ត្រីក្រោមឱវាទក្រសួង -ការគិតគូការឧបត្ថម្ភ ទឹកប្រាក់និងគ្រឿងឧបភោគ-បរិភោគ ដល់មន្ត្រីរាជការក្រោមឱវាទដែលស្ថិតក្នុងតំបន់ក្រហម តំបន់ បិទខ្ទប់ និងមន្ត្រីដែលមានវិជ្ជមានកូវីដ១៩ ជាដើម។ ក្រៅពីនោះ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ បូកនិងជំនួយផ្ទាល់របស់លោកកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ គឺបានឧបត្ថម្ភជាម៉ាស់ ជាអាល់កុល ជាថវិកា និងគ្រឿងឧបភោគ -បរិភោគ ដល់តំបន់គោលដៅមួយចំនួន ដូចជាសាលារាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដើមផងដែរ៕
អត្ថបទ៖ វិមាន





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


