ព័ត៌មានជាតិ
អ្នកសារព័ត៌មាន នៅភ្នំពេញ អាចទៅចាក់វ៉ាក់សាំង ដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី៨ កញ្ញា
មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ និងដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានជូនដំណឹងថា ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ដូសទី១ និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ។ បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ ក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងសុខាភិបាល បានជូនដំណឹងរួចហើយ ឲ្យអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ។ ដូច្នេះលោក អំពាវនាវដល់អ្នកសារព័ត៌មាន ដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ សូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ក្រសួងព័ត៌មាន សូមអំពាវនាវដល់បងប្អូន ដែលជាអ្នកសារព័ត៌មាន ក៏ដូចជានិយោជិត ដែលគាត់ធ្វើការលើវិស័យព័ត៌មានហ្នឹង ហើយគាត់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ជាបន្តទៀត ដើម្បីការពារខ្លួនចៀសផុត ពីការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩»។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងអាស្រ្ដាហ្សេនីកាអំឡុងពេលនេះ គឺអ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចរាល់ទាំង២ ដូស ហើយត្រូវមានគម្លាតពី៦ ទៅ៨ខែ បន្ទាប់ពីដូសទី១។ ឯកសារ ដែលត្រូវភ្ជាប់ទៅជាមួយ នៅពេលចាក់វ៉ាក់សាំងដូសទី៣ រួមមាន៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩, ប័ណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មាន, អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារដែលប្រើប្រាស់ ក្នុងការចាក់វ៉ាក់សាំងដូសទី១៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


