ព័ត៌មានជាតិ
ល្មើសបំរាមជួបជុំគ្នា យកទៅធ្វើសំណាក តេស្តមានវិជ្ជមានកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៨នាក់ល្មើសបំរាមយកទៅធ្វើសំណាក
លទ្ធផលមានវិជ្ជមានកូវីដ-១៩ចំនួន ១ នាក់។
លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងនគរបាលអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនមនុស្ស៣៨នាក់ ដោយសារល្មើសបំរាម មានការប្រមូលផ្តុំជួបជុំផ្សេងៗនៅក្នុងភូមិសាស្រ្តក្រុង ផ្ទុយគោលការណ៍ណែនាំពីការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មី Delta។

លោកបញ្ជាក់ថា ក្នុងការចុះអនុវត្តជាក់ស្ដែង គណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន៧ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនមនុស្សបានចំនួន៣៨នាក់ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យតាមច្បាប់។ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ម្នាក់។


លោកក៏បានអំពាវនាវដល់ពលរដ្ឋ សូមចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល ផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជាការជួបជុំផឹកស៊ី, លែងល្បែងស៊ីសង, សកម្មភាពលេងកីឡា, មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។ ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


