ព័ត៌មានជាតិ
សមត្ថកិច្ច បោះដៃឲ្យគ្នា ឃាត់អ្នកបើកបរល្មើសច្បាប់ ជាការអនុវត្តត្រឹមត្រូវដែរឬទេ?
ការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់កងកម្លាំងនគរបាល ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសករណីស្លាប់ និងរងរបួសតែម្ដង។ មន្ត្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ នៅតែបន្តសកម្មភាព ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំថ្ងៃ ទោះស្ថិតក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ ដែលនាំឲ្យករណីគ្រោះថ្នាក់ ចរាចរណ៍បានកាត់បន្ថយច្រើន ក្នុងរាជធានីភ្នំពេញ។
ទោះបីជាយ៉ាងនេះក្ដី មានមតិខ្លះមានចង្ងល់ថា តើនគរបាលចរាចរណ៍ បោះដៃឲ្យគ្នាតាមប្រព័ន្ធ អាយឌី ឬអាយកូម ដើម្បីឃាត់អ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់នោះ ជាការអនុវត្តត្រឹមត្រូវដែរឬទេ? សម្រាប់បញ្ហានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ប្រសិនបើសមត្ថកិច្ច ឈរនៅលើចិញ្ចើមផ្លូវ ហើយប្រើអាយឌី ឬអាយកូម ផ្ដល់ព័ត៌មានឲ្យគ្នា ដើម្បីឃាត់យានយន្តល្មើសច្បាប់ គឺជាការអនុវត្តត្រឹមត្រូវ មិនមានអ្វីខុសឆ្គងឡើយ។ លើកលែងតែមានការពួនស្ទាក់ ទើបជាបញ្ហា។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងទៀតថា «ការអនុវត្តហ្នឹង យើងនិយាយជារួម មានន័យថា បើសិនជាគាត់ឈរធម្មតា ឧបមាថា នៅគោលដៅ គឺការអនុវត្ត គេមានបែងចែកកម្លាំង មាននៅខាងមុខ មាននៅកន្លែងគោលដៅផាកពិន័យ និងនៅខាងមុខហ្នឹងទៀត ពីព្រោះក្នុងករណីខ្លះ មានជនមួយចំនួន គាត់ព្យាយាមបើកគេច ពីសមត្ថកិច្ច ចឹងគឺយើងអាចមាន ជា៣ដំណាក់ ដំណាក់កាលខាងមុខ ដំណាក់កាលទីតាំង នៃការអនុវត្ត ដើម្បីចេញប័ណ្ណផាកពិន័យ ហើយហ្នឹងដំណាក់កាលខាងមុខទៀត ដែលយើងអាចមានកម្លាំងអន្តរាគមន៍…សំខាន់មានន័យថា កុំឲ្យតែគាត់ពួនស្ទាក់អី មើលទៅកាឡេមកាឡឺមអីពេញហ្នឹង សំខាន់គឺមានន័យថា បើសិនឈរក្នុងលក្ខណៈនៅលើចិញ្ចើមផ្លូវ កាន់អាយឌី ដើម្បីព័ត៌មានអាហ្នឹងជារឿងធម្មតា ក្នុងការអនុវត្ត»។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា សម្រាប់ការណែនាំ និងបទបញ្ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ មិនឲ្យហៅ ឬឃាត់យានយន្ត ដែលមិនមានការ ល្មើសច្បាប់ណាមួយនោះទេ។ លោកមានប្រសាសន៍ថា «បទបញ្ជារបស់សម្ដេចក្រឡាហោម ក៏ដូចជាឯកឧត្ដមអគ្គស្នងការ បើសិនជាមិនខុសទេ គឺសមត្ថកិច្ចមិនហៅទេ មិនឲ្យហៅដាច់ខាត ឧបមាថា គាត់បើកបររថយន្ត គាត់ពាក់ខ្សែក្រវ៉ាត់ អីត្រឹមត្រវូ គឺមិនហៅដាច់ខាត ប៉ុន្តែបើសិនជាគាត់ អត់ពាក់ខ្សែក្រវ៉ាត់ ឬគាត់និយាយទូរស័ព្ទ ពេលកំពុងបើកបរ គឺយើងហៅ ហើយពេលយើងហៅ បទល្មើសហ្នឹង យើងអាចសួរគាត់ផ្សេងថា យើងសុំឆែកមើលថា តើគាត់មានពាក់មីឬអត់? អាហ្នឹងយើង អាចមានសិទ្ធិ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់»។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹក នាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងសកម្មភាព ទោះបីស្ថិតក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ- ១៩ក៏ដោយ ហើយការអនុវត្តបែបនេះ គឺជាករណីចាំបាច់មួយ ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


