ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២០ ខាងមុខ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ នឹងបន្តកិច្ចពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។ រដ្ឋមន្ត្រីអាស៊ាន និងសហភាពអឺរ៉ុប នឹងពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបតិ្តការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនឹងផ្លាស់ប្តូរយោបល់ផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន- សហភាពអឺរ៉ុបលើកទី២៣ រំពឹងថា នឹងនាំមកនូវកិច្ចសហប្រតិបតិ្តការកាន់តែរឹងមាំរវាងតំបន់ទាំងពីរ ពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការប្តេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាភាពរឹងមាំដើម្បីទប់ទល់នឹងផលវិបាកពីវិបតិ្តនាពេលអនាគត៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


