ព័ត៌មានជាតិ
មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងចុះប្រមូលឈាមឡើងវិញ នៅចុងឆ្នាំនេះ
មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រកាសចុះប្រមូលឈាមឡើងវិញ នៅតាមស្ថាប័ន ឬអង្គភាពនានា នៅចុងឆ្នាំនេះ បន្ទាប់ពីបានអាក់ខានមួយរយៈ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២១នេះ មជ្ឈមណ្ឌលជាតិផ្តល់ ឈាម នឹងចុះប្រមូលឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានភាពថមថយ និងអ្នកដែលផ្តល់ឈាម បានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រួចរាល់នោះ។
លោកវេជ្ជបណ្ឌិតរំពឹងថា «យ៉ាងយូរនៅចុងឆ្នាំ២០២១នេះ យើងនឹងអាចធ្វើការបរិច្ចាគឈាម បានឡើងវិញហើយដោយសារខាង កងពលដឹកជញ្ជួន ក៏ដូចជាសាលាហ្វឹកហ្វឺនយោធា បានសន្យាថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ហើយលោកនឹងរៀបចំផ្តល់ឈាម ឲ្យយើងតាមការសន្យា»។ លោកវេជ្ជបណ្ឌិត បានបន្តថា ពីមុនខាងកងទ័ព តែងតែសន្យាផ្តល់ឈាមឲ្យមជ្ឈមណ្ឌល ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ មានការរាតត្បាតខ្លាំងពិសេសកងទ័ព ត្រូវចាក់វ៉ាក់សាំងដែលមិន អាចធ្វើការបរិច្ចាគឈាម នៅក្នុងកំឡុងពេលចាក់វ៉ាក់សាំង បានទេ ដោយត្រូវរង់ចាំរហូតដល់កងទ័ព ចាក់វ៉ាក់សាំងដូសជំរុញរួច ទើបអាចផ្តល់ឈាមបាន។
លោកវេជ្ជបណ្ឌិតសង្ឃឹមថា ខាងកងទ័ព នឹងរក្សាតាមពាក្យសន្យា ដោយមិនលុបចោល ឬពន្យាពេលតទៅ ទៀតទេព្រោះថា មជ្ឈមណ្ឌលជាតិ ត្រូវការឈាមជាចាំបាច់ណាស់ ដោយសារនៅក្នុងស្តុកអស់ មិនមានឈាមស្តុកទៀតទេ ខណៈបច្ចុប្បន្ន មានតម្រូវការឈាម នៅទូទាំងប្រទេសប្រមាណ ជាង២៥០ប្លោក ក្នុង១ ថ្ងៃ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ដូចជាគ្រោះចរាចរណ៍ ជំងឺមហារីក និងជំងឺផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការអស់ឈាមពីស្តុកនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាអ្នកស្ម័គ្រចិត្តផ្តល់ឈាម មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុង១ថ្ងៃ មានមិនដល់៥នាក់ផង ខណៈកាលពីមុនមានរហូតដល់ទៅ ៦០នាក់ឯណោះ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តទៀតថា «រាល់ថ្ងៃនេះការបរិច្ចាគ ឈាម ត្រូវពឹងផ្អែកទាំងស្រុងលើសាច់ញាតិ ដើម្បីផ្តល់ឈាមជំនួស ដល់ជនរងគ្រោះ ក្នុងការជួយសង្គ្រោះអាយុជីវិត»។
ក្នុងការចូលរួមចំណែក ផ្តល់ឈាមនេះ មន្ត្រីរបស់លោក រួមទាំងលោកផង ក៏បានបរិច្ចាគឈាមដែរ ទៅតាមការកំណត់បុរសអាចបរិច្ចាគឈាម៣ខែម្តង និងស្ត្រីវិញអាច៤ខែ ព្រោះថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ដោយសារកោសិកាឈាម នឹងងាប់ទៅវិញក្រោយ១២០ថ្ងៃ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា «បើទោះបីជាមានការខិតខំ ពីបុគ្គលិកយើងក៏ដោយ ប៉ុន្តែប្រសិនបើមិនមានការចូលរួមពីមហាជនទេ ក៏មិនអាចធ្វើទៅបានដែរ គឺយើងនៅតែដួលដដែល ព្រោះមិនមានអ្នកផ្តល់ឈាម ហើយឈាមមិនមានប្រភពក្រៅពីមនុស្សទេ អត់មានរោងចក្រផលិតទេ បើមានរោងចក្រយើង អាចសង់រោងចក្រផលិតឈាម បានតែវាអត់មានទេ គឺមានតែការផ្តល់ឈាម ដោយស្ម័គ្រចិត្តប៉ុណ្ណោះ»។
លោកបានបន្ថែមថា «ប្រសិនបើយើង មិនបរិច្ចាគឈាមទេ បញ្ហានឹងធ្លាក់មកលើយើង ព្រោះថា តម្រូវការ ឈាមនេះ ជួនកាលម្តងគេម្តង យើងពេលត្រូវការឈាម ជនរងគ្រោះ មិនមានបងប្អូនមកបរិច្ចាគ ឬមានបងប្អូនតិចនោះ នឹងមានការលំបាក ហើយសូម្បីអ្នកជំងឺកូវីដខ្លះ ក៏ត្រូវការឈាមដែរ ហើយណាមួយសាច់ញាតមួយចំនួនត្រូវជាប់ធ្វើចត្តាឡីស័កទៀត។ អីចឹងអត់មានឈាម ហើយមជ្ឈមណ្ឌលផ្តល់ឈាម មិនអាចជួយបានទេដោយសារអស់ឈាមពីស្តុកហើយ។ អីចឹងមានតែមហាជនទេចូលរួមទេទើ បអាចបំពេញតាមសេចក្តី ត្រូវការបាន»៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


