Connect with us

ព័ត៌មានជាតិ

យកសំណាកបុគ្គលិក​ផ្សារម៉ាក្រូជាង ២០០​ នាក់ រកឃើញ​ច្រើន​នាក់​ឆ្លង​​កូវីដ១៩

បានផុស

នៅ

ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ​អាវសរបស់រដ្ឋបាលខេត្តសៀមរាប បានសហការ​ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង បាន​ចុះធ្វើតេស្តយកសំណាកបុគ្គលិក​ផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីមានករណីបុគ្គលិកនៅក្នុងផ្សារម៉ាក្រូមួយចំនួនមានវិជ្ជមានកូវីដ-១៩។

បុគ្គលិក​ផ្សារម៉ាក្រូប្រមាណជាង២០០នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យធ្វើតេស្តសំណាក រកឃើញមាន​វិជ្ជមានមួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានបញ្ចាក់ថា ក្រោយ​ការ​តេស្ត​លើ​បុគ្គលិក​ពាក់ព័ន្ធ​ រកឃើញ​អ្នក​ឆ្លង​មួយ​ចំនួន​ តែ​មិន​ទាន់​មាន​តួលេខ​ជាក់លាក់នោះទេ។ ចំពោះផ្សារម៉ាក្រូនៅពេលនេះមិនទាន់មានការបិទនៅឡើយ ដោយគណះបញ្ជាការឯកភាពស្រុកកំពុង​ឆ្លងយោបល់​ទៅថ្នាកខេត្ត។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ក៏​បានជំម្រាបដំណឹងដល់បងប្អូនដែលធ្លាប់បានចេញចូលទីតាំងខាងលើ ក្នុងរយះពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័ករយះពេល ១៤ថ្ងៃ ក្នុងករណីមាន ចេញរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សូមមេត្តាទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន និង ក្រុម ការងារតាមភូមិឃុំ ដើម្បីយកសំណាកធ្វើតេស្ត និង ទទួលការព្យាបាល​ឲ្យ​បានត្រឹមត្រូវ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម