ព័ត៌មានជាតិ
ម៉ោងជាង ១០ យប់ ស្រ្តីឆ្លងកូវីដ គ្រប់ខែ គ្រូពេទ្យជួយសម្រាលកូនសុវត្ថិភាពទាំងម្តាយនិងកូន
ខេត្តរតនគិរី÷ ស្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ បានសម្រាលកូនដោយសុវត្ថិភាពទាំងម្តាយ និងកូន ក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ នេះជាលើកទី៣ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺកូវីដ១៩ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានជោគជ័យនៅមណ្ឌលព្យាបាល។
ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យមានឈ្មោះ សឿន សុខឿន អាយុ២៦ឆ្នាំ រស់នៅភូមិសង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ហើយបានសម្រាលកូននៅវេលាម៉ោង១០និង១៦នាទីយប់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

បច្ចុប្បន្នទាំងម្តាយ និងកូន ត្រូវបានមើលថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះការតាំងចិត្តភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយនិងផ្លូវចិត្ត ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានកូវីដ១៩។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាកលោក ថង សាវុន អភិបាលខេត្តរតនគិរី លោកក៏បានឧបត្ថម្ភ ឃីតកុមារមួយកញ្ចប់ ដល់ទារកទើបសម្រាលនៅមណ្ឌលព្យាបាលភូមិថ្មី ដែលម្តាយកំពុងមានវិជ្ជមានកូវីដ១៩។
ស្រ្ដីទើបសម្រាលខាងលើនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធ សូមជួយតាមថែរក្សាការពារលោកអភិបាលខេត្ត និងក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ និងសុភមង្គលជានិរន្តរ៍តរៀងទៅ៕ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


