ព័ត៌មានជាតិ
រោងចក្រសហគ្រាស មានកម្មករចាប់ពី១០០នាក់ឡើងទៅត្រូវមកចុះបញ្ជិកា នៅក្រសួងសង្គមកិច្ច
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតម្រូវឱ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានឯកជន ទាំងអស់ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជិកានៅក្រសួងឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត។
យោងតាមសេចក្តីជូនដំណឹងស្តីពីការចុះបញ្ជិកាអនុវត្តកាតាព្វកិច្ចរបស់វិស័យឯកជន លើច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការតម្រូវឱ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានឯកជន ទាំងអស់ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជិកានេះ ដើម្បីឆ្លើយតបក្នុងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។

សហគ្រាស គ្រឹះស្ថានឯកជន ដែលកំពុងដំណើរការ ត្រូវមកចុះបញ្ជិកាចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។ ចំពោះសហគ្រាស គ្រឹះស្ថានឯកជន ដែលបើកដំណើរការថ្មី ត្រូវមកចុះបញ្ជីកាក្នុងរយៈពេលយ៉ាងយូរ ៣០(សាមសិប)ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមបើកសហគ្រាស គ្រឹះស្ថានរបស់ខ្លួនជាស្ថាពរ។
ក្រសួងបានព្រមានថា ក្នុងករណីម្ចាស់សហគ្រាស គ្រឹះស្ថានឯកជនទាំងឡាយណា ពុំបានបំពេញកាតព្វកិច្ចតាមអនុក្រឹត្យ និងច្បាប់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាត់វិធានការដាក់កំហិត ផាកពិន័យតាមមាត្រា៥៤ នៃច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
យ៉ាងណាក៏ដក៏ដោយ ក្រសួងមានសេចក្តីជឿជាក់ថា និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានឯកជនទាំង អស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ឱកាសការងារដល់ជនមានពិការភាព ដែលជា ការចូលរួមលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជម្ងឺ កូវីដ-១៩។
គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារនៅត្រង់មាត្រាទី៦បានចែងថានីតិបុគ្គលដែលមានកម្មករនិយោជិតចាប់ពី១០០ នាក់ឡើងទៅត្រូវមានជនពិការដែលមានលក្ខណៈសម្បត្តិនិងសមត្ថភាពបំពេញនូវមុខងារតួនាទីនិងការទទួលខុសត្រូវក្នុងមុខតំណែងតាមប្រភេទការងារដូចកំណត់តាមមាត្រា១១នៃអនុក្រឹត្យនេះក្នុងអត្រា ១ភាគរយនៃចំនួនកម្មករនិយោជិតសរុប៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


