ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាក់មូលហេតុភូមិជាង ២០០ ទៀត មិនទាន់មានអគ្គិសនីប្រើប្រាស់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រហូតមកដល់ពេលនេះមានភូមិចំនួន២១០ភូមិទៀតក្នុងចំណោមភូមិសរុប១៤៨៦៨ភូមិនៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី៦កញ្ញានេះថា តាមគោលដៅនៃការអភិវឌ្ឍអគិ្គសនីភាវូបនីយកម្មជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានសម្រេចជិត៩៩% នៃ ភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ពីបណ្តាញជាតិ និងពីប្រភពថាមពលផ្សេងៗដូចជាពន្លឺព្រះអាទិត្យ ជីវៈម៉ាស់ ជីវឧស្ម័នជាដើម។

លោក បានបន្តថា « យើងនៅសល់តែភូមិចំនួន ២១០ភូមិប៉ុណ្ណោះ ដែលមិនទាន់ភ្ជាប់ជាមួយបណ្តាញជាតិ ដោយសារភូមិទាំងនេះជាភូមិបណ្តែតទឹក ភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរ និងភូមិលិចទឹកនៅរដូវវស្សា ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះក៏មានប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតផងដែរ»។
លោកបានបន្តទៀតថា តាមពិតចំនួនជិត ៩៩%នេះ គឺបានសម្រេចគោលនៅ ១០០% នៃភូមិសរុបទូទាំងប្រទស ដែលមានថាមពលអគិ្គសនីប្រើប្រាស់ពីប្រភពថាមពលផ្សេងៗ ដូចជាថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស ថាមពលអាគុយ តាមគោលដៅរបស់រាជរដ្ឋាភិបាលហើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


