ព័ត៌មានជាតិ
ជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់ការប្រយុទ្ធជំងឺអេដស៍នៅកម្ពុជា
ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញនូវក្តីបារម្ភថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តសំខាន់ៗបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការងារប្រយុទ្ធនឹងជំងឺអេដស៍នៅប្រទេសកម្ពុជា ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពាក់ព័ន្ធ និងការងារអេដស៍តាមប្រព័ន្ធវីដេអូ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងថា ឥទ្ធិពលនៃការរាតត្បាតវីរុសកូវីដ១៩ បានរុញឱ្យការឆ្លើយតបនឹងជំងឺអេដស៍ធ្លាក់ពីគន្លងផ្លូវពង្រីកវិសមភាព និងបង្កឱ្យមានគ្រោះថ្នាក់នៃការវិនិយោគក្នុងវិស័យសុខាភិបាល និងប្រព័ន្ធសម្រាប់សុខាភិបាល និងត្រៀមបង្ការជំងឺឆ្លងរាតត្បាតផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រៅពីនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៍បានជួបបញ្ហាប្រឈម មួយចំនួនទៀតដែរដូចជា ការផ្តល់មូលនិធិមិនគ្រប់គ្រាន់សម្រាប់ការបង្ការមេរោគអេដស៍នាពេលបច្ចុប្បន្ននេះ ជាការរារាំងដល់ការពង្រីកអន្តរាគមន៍ប្រកបដោ យភាពច្នៃប្រឌិត ដែលផ្តោតលើប្រជាជនគន្លឹះវ័យក្មេង។
លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា ការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍ក្នុងកាលៈទេសៈនេះ ក៍កំពុង ស្ថិតក្នុងបរិបទដែលម្ចាស់ជំនួយកំពុងបន្តកាត់បន្ថយការគាំទ្ររបស់ខ្លួនផងដែរ។
ដើម្បីទ្រទ្រង់ការងារនេះ ឱ្យដំណើរការតាមគោលដៅរំពឹងទុកក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ឲ្យបានមុនការប្តេជ្ញាចិត្តជាសកលលោក ទេសរដ្ឋមន្ត្រី បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែគោលនយោបាយ និងទំនាក់ទំនង ស្ថាប័ន ដើម្បីផ្លាស់ប្តូរឥរិយាបថ និងការប្រើប្រាស់ធនធាន ដើម្បីដោះស្រាយបញ្ហាដែលរាំងស្ទះ ទៅតាមបែបបទមួយឱ្យកាន់តែមាននិរន្តរភាព។
ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្រ្តីក៍បានស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធ ត្រូវ ធ្វើការរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ ពង្រឹងការ ចូលរួមជាពហុវិស័យ ដើម្បីពន្លឿនសកម្មភាពនៅ ថ្នាក់ក្រោមជាតិជាបន្ទាន់ ឆ្ពោះទៅរកការបង្ការ ការព្យាបាល ការថែទាំ និងការគាំទ្រដ៏ទូលំទូលាយ ដោយការបង្កើនការវិនិយោគ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៧ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ