ព័ត៌មានជាតិ
ក្រុមហ៊ុន ៣ ប្រកួតប្រជែង ធ្វើឱ្យការប្រមូលសំរាមមានភាពល្អប្រសើរជាងមុន
ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញនៅក្នុងដំណាក់កាលនេះឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំ ខណៈដែលរាជរដ្ឋាភិបាលបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីដឹកជញ្ជូនប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាលក្ខណៈប្រកួតប្រជែងគ្នា។

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងមានប្រសាសន៍ថា បញ្ហាសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ នាពេលនេះមានលក្ខណៈល្អប្រសើរជាងមុន ដោយសារមានក្រុមហ៊ុនចំនួន៣ ដំណើរការដឹកជញ្ជូន និងប្រមូលសំរាមចេញពីរាជធានីភ្នំពេញទៅចាក់នៅទីលានចាក់សំរាម។
លោក ឃួង ស្រេងបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោម វត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១។

លោកប្រាប់ថា ក្នុងចំនួនក្រុមហ៊ុនទាំង៣នេះ មានក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺក្រុមហ៊ុន Mizuda Group Co.,Ltd បើទោះបីតម្លៃសំរាមក្រុមហ៊ុននេះថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី។
លោកបានបញ្ជាក់ផងដែរថា អ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះ គឺបងប្អូនប្រជាពលរដ្ឋ គាត់បញ្ចេញសំរាមមិនទាន់ពេលវេលា និងមិនត្រូវតាមពេលម៉ោងកំណត់។ តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការរឿងនេះឱ្យបានល្អប្រសើរ។

លោក ឃួង ស្រេងបានទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមិនទាន់ល្អឥតខ្ចោះនូវឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាដូចជាទីក្រុងហូជីមិញ ទីក្រុងបាងកកជាដើម។
តែការងារនេះនឹងអនុវត្តឱ្យល្អបន្តិចម្ដងៗ មិនឱ្យចាញ់ទីក្រុងរបស់គេឡើយ ដោយនឹងធ្វើការងារនេះព្រមៗគ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការងារគ្រប់គ្រងសំណល់បរិស្ថាននិងអនាម័យ ដោយបានសំណូមពរ និងស្នើសុំឱ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរបានដាក់លេខទូរសព្ទ ដើម្បីសហការផ្ដល់ព័ត៌មានបានលឿនពីបណ្ដាលមូលដ្ឋានដែលមានការកកស្ទះសំរាម៕

អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


