Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សំណេះសំ​ណា​ល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​និង​យុទ្ធនា​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩ ជុំ​ទី​៣ របស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​

បានផុស

នៅ

​កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ​ឆ្នាំ​២០២១ បានរៀបចំ​ពី​ធី​សំណេះ​សំណាល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង យុទ្ធនា​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេ​រោគ​កូ​វីដ​១៩ ជុំ​ទី​៣​របស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ក្រោម​អធិបតីភាព ឯក ឧ​ត្ត​ម កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល នៃ​សង្គម​ស៊ីវិល​នៃ​ទីស្តីការ​គណរដ្ឋមន្ត្រី និង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ដោយមាន​ការចូលរួម​ឯកឧត្តម ដោយ​មានការ​ចូលរួម​ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង អង្គការ សមាគម​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



នៅ​ក្នុង​ពិធី​នេះ ឯកឧត្តម ស៊ុន សុ វណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍​អោយដឹងថា នៅ​ខេត្តកំពង់ឆ្នាំង អង្គការ​សមាគម​ដែល​កំពុង​ប្រតិបត្តិការ​មាន​ចំនួន ១០៨ ក្នុងនោះ​មាន​អង្គការ​ចំ​នួន​៣០ សមាគម​៦ និង សហគមន៍​ចំនួន​៧០ ដែល​បានធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​យ៉ាង​ល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

មានប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ បាន​មានប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​អនុវត្ត​ការងារ​របស់ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព​ផ្នែក​នយោបាយ និង​ប្រតិបត្តិ​តាម​តួនាទី ភារកិច្ច និង​កាតព្វ​កិច្ច​តាមផ្លូវ​ច្បាប់ ជា​ធរមាន​ឱ្យបាន​ត្រឹមត្រូវ រាល់​កិច្ចសហការ​របស់​អង្គ ការ​សង្គម​ស៊ីវិល​គឺជា​កត្តា​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ដែលជា​ដៃគូ​ដ៏​ចាំបាច់​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ទាំងមូល​ផងដែរ។

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ថា អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ត្រូវ​ទទួលស្គាល់​គុណ​តម្លៃ​រួម រវាង​រាជរដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​អនុវត្ត​ការងារ​ជា​មួយ​គ្នា​នា​ពេល​កន្លងមក ដែល​បា​នប​ង្កើត​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ ពីព្រោះ​រាជរដ្ឋាភិបាល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ធានា​ឱ្យមាន​សន្តិភាព សុវត្ថិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ព្រមទាំង​បាន​ផ្តល់នូវ​ការ សម្របសម្រួល​គ្រប់​បែប​យ៉ាង ដើម្បី​បង្ក​បរិយាកាស​អំណោយផល​សម្រាប់​អង្គការ​សង្គម​ស៊ីវិល អាច​ចូល​រួម​ចំណែក​យ៉ាងសកម្ម ជាមួយ​រាជ​រដ្ឋាភិ​បាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន ។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សង្គម​ស៊ីវិល​នៃ​ទីស្តីការ​គណរដ្ឋមន្ត្រី​ផ្តល់នូវ ឱសថ​ចិន ម៉ាស់ រ៉ា​ប៊ីត​តេស្ត និង បំពង់​បាញ់​អាល់កុល​ដល់​អង្គការ​ស​មាគ​ម​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

៤ ច្រក​សំខាន់ មមាញឹក​ជាច្រក​​​ដឹកជញ្ជូន​ទំនិញដ៏សំខាន់​ចេញចូល​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ១៨ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ២៨ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ៣០ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម