Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ចុះសួរសុខទុក្ខនិងនាំយកអំណោយ​ចែកជូនពលរដ្ឋដែលបានជាសះស្បើយពីជំងឺ​កូវីដនិងអ្នកធ្វើចត្តាឡឹកស័ក​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សប្បុ​រស​ជនចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ និង​ប្រជាពលរដ្ឋ​ជួប​ការលំបាក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១១០​គ្រួសារ និង​សមាជិក​ក្រុមប្រឹក្សា៣៩​រូប ស្ថិត​ក្នុង ឃុំ​ដូន​ស ឃុំ​ស្វាយ​យា ឃុំ​អង្គ​តា​សូ និង​ឃុំ​ស្វាយ​អង្គ ស្ថិតក្នុង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹងថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នោះ លោកជំទាវ​ក៏បាន​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​មិនដែល​ទុកចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិន​មាន​ការដោះស្រាយ​អ្វី​ឡើយ​។​

លោកជំទាវ​ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា និង​ប្រកាន់យក​នូវ​ការអនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា «ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដើម្បី​ទប់ទល់​នឹង​មេរោគ ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត ។​

អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១១០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន ៖ ១. ត្រីខ ១​យួរ ២. អំបិល ១​គីឡូក្រាម ៣. ប៊ីចេង កន្លះ​គីឡូក្រាម ៤. អាល់កុល ១​ដប ៥. ទឹកត្រី ២​ដ ៦. ស្ករស១​គីឡូក្រាម ៧. ម៉ាស់ ១​ប្រអប់ ៨. អង្ករ ២៥​គីឡូក្រាម ៩. មី ១​កេស​តូច ១០. អាវ​កូនក្មេង ១ និង​ថវិកា ៥​ម៉ឺន​រៀល ។​

ចំណែក​៤​ឃុំ ក្នុង​មួយ​ឃុំ​ទទួលបាន ៖ ១. អង្ករ ២០០​គីឡូក្រាម ២. មី ១០​កេស​តូច ៣. ត្រីខ ១០០​កំប៉ុង ៤. អាល់កុល ១​កាន​៥. ម៉ាស់ ១០​ប្រអប់ ៦. ទឹកត្រី ៣០​ដប ៧. ទីក​ស៊ី​អ៊ីវ ៣០​ដប និង​សមាជិក​ក្រុមប្រឹក្សាឃុំ ស្មៀន និង​ជំនួយការ សរុប ៣៩​រូប ទទួលបាន​ថវិកា ៨​ម៉ឺន​រៀល​ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម