ព័ត៌មានជាតិ
ពលរដ្ឋរាយការណ៍ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដោះស្រាយជូនភ្លាមៗ
ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋចូលក្នុងទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពីការធ្វើសៀវភៅគ្រួសារ ៣ទៅ៤ខែ មិនទាន់បានទៀតនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានដោះស្រាយបញ្ហានេះ ដោយប្រគល់សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋរូបនោះភ្លាមៗ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះថា មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វើសៀវភៅគ្រួសារ ៣ទៅ៤ខែហើយ មិនទាន់បានទៀត ក្រោយពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដើម្បីធ្វើការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វើប្រគល់ ជូនប្រជាពលរដ្ឋភ្លាមៗ ផងដែរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទថា «សូមធ្វើការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទើបចាប់ផ្ដើមធ្វើ»៕



-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


