អាមេរិក នៅតែចិញ្ចឹមចិត្ត លើបញ្ហាមូលដ្ឋានកងទ័ព សមុទ្ររាម អាមេរិកនៅតែចិញ្ចឹមចិត្ត លើបញ្ហាមូលដ្ឋានកងទ័ព សមុទ្ររាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាមេរិក នៅតែចិញ្ចឹមចិត្ត លើបញ្ហាមូលដ្ឋានកងទ័ព សមុទ្ររាម

បានផុស

នៅ

រហូតមកដល់ពេលនេះហើយ សហរដ្ឋអាមេរិកនៅតែព្យាយាមលើកឡើងដដែលៗលើបញ្ហាមូលដ្ឋានកងទ័ពសមុទ្ររាមរបស់កម្ពុជា ដែលកន្លងមកអាមេរិកធ្លាប់បានចោទថា កម្ពុជាបានអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាម សម្រាប់ធ្វើជាមូលដ្ឋានទ័ព បើទោះបីជាកម្ពុជាខិតខំបកស្រាយជាច្រើនលើកច្រើនសាយ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងខណៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូនលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោកវរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

បើតាមខ្លឹមសារ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិបានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅសារជាថ្មីម្តងទៀត ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូត និងអបអរសាទរចំពោះ វរសេនីយ៍ឯក Thang Ly ដែលទើបតែងតាំងជានាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ក្រសួងការពារជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្របេសកកម្មការទូតយោធា ជាមួយអនុព័ន្ធយោធាថ្មី ដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងការរីកចម្រើន។

នៅក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ដែលបានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រឹត្តិការណ៍វាយប្រហារភេរវកម្មគម្រប់ខួប២០ឆ្នាំ “១១ កញ្ញា ២០០១-១១ កញ្ញា ២០២១” នៅសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួនជាង ៣០០០នាក់ មានជនជាតិបរទេសជាង៩០សញ្ជាតិ។ បន្ថែមពីលើនេះ លោកបានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យរក្សាសន្តិភាព វិស័យសន្តិសុខរួមប្រឆាំងអំពើភេរវកម្ម វិស័យបោសសម្អាតនៅកម្ពុជា ប្រតិបត្តិការស្វែងរកអដ្ឋិធាតុកងទ័ពសហរដ្ឋអាមេរិកនៅកម្ពុជា។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លានដូសតាមរយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងជំនួយបន្ថែមដល់កម្ពុជានូវថវិកាចំនួន​១០០,០០០ ដុល្លារអាមេរិក និងឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការជាមួយអង្គការសុខភាពពិភពលោក និង UNICEF។

ជាមួយគ្នានេះ លោកក៏បានរំលឹកឡើងវិញនូវការព្រួយបារម្ភចំពោះការកសាងមូលដ្ឋានរាមរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចពិជ័យសេនា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និងជំនួយថ្មីៗបន្ថែមទៀត ដែលជាការរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា។

សម្តេចបានលើកឡើងថា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារអាយុចាប់ពី៦-១២ឆ្នាំ ក្នុងគោលបំណងសម្រេចឲ្យបានការបង្កើតភាពសាំនៅក្នុងសហគមន៍។

ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម សម្ដេចពិជ័យសេនា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

កន្លងមក តបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេវិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុមការងារចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការសន្តិសុខលម្ហសមុទ្រថ្មី២លើក បានដំណើរការប្រកបដោយលទ្ធផលជាផ្លែផ្កា មាន ទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ជូនប្រជាជនកម្ពុជា និងអន្តរជាតិនូវគោលជំហរនយោបាយការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។

សម្តេចពិជ័យសេនាបានរំលឹកពីប្រវត្តិ នៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា អាមេរិក លើវិស័យរក្សាសន្តិភាព តាមរយៈភាគីអាមេរិកជួយកសាងទីតាំងរៀបចំលំហាត់ហ្វឹកហ្វឺនពហុសាសន៍ “GPOI” នៅឆ្នាំ២០១០ និងរៀបចំលំហាត់ជាបន្តបន្ទាប់ ដែលពេលនេះទីតាំងនេះ បានប្រែក្លាយជាសាលាហ្វឹកហ្វឺនពហុសាសន៍ កម្រិតតំបន់ជួយ​បណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្សេងៗជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្ពុជាមានសមត្ថភាពបញ្ជូនកងកម្លាំងរក្សាសន្តិភាព នៅឆ្នាំ២០០៦ ត្រឹមតែចំនួន១៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នកម្ពុជាមានលទ្ធភាពបញ្ចូនកម្លាំងកើនឡើង រហូតដល់ទៅជិត៨០០នាក់ ក្នុងមួយឆ្នាំ។

សម្តេចពិជ័យសេនា បានបន្ថែមថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរ នៅតែបន្តតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំ ការប្រាស្រ័យទំនាក់ទំនងទៅ​វិញ​ទៅមក។

សម្តេចពិជ័យសេនា និងលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕ 

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៣ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៤ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services