ព័ត៌មានជាតិ
រូបសំណាកលោកតា ដំបង គ្រញូង មានប្រវត្តិបែបណា ជានិមិត្តរូបខេត្តបាត់ដំបង?
ខេត្តបាត់ដំបង÷ប្រជាជនខ្មែរនៅខេត្តបាត់ដំបង និងមកពីគ្រប់ទិសទីមានជំនឿលើរូបសំណាកលោកតា ដំបងគ្រញួងនៅខេត្តបាត់ដំបង ដែលតែងតែគោរពនិងបន់ស្រន់សុំសេចក្តីសុខ និងការបួងសួងសុំពរជ័យផ្សេងៗ។
បើតាមឯកសារបានបង្ហាញប្រវត្តិលោកតាដំបងក្រញួងខុសៗគ្នា ខ្លះប្រហាក់ប្រហែលគ្នា។ ដោយឡែកឯកសារមួយអាចជឿទុកចិត្តបានបង្ហាញពីប្រវត្តិ និងការសាងសង់រូបសំណាកលោកតាដំបងក្រញ៉ូង ជានិមិត្ដរូបរបស់ខេត្ដបាត់ដំបងនេះ។
បើយោងតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា រូបសំណាកលោកតាដំបងក្រញូងមានកំពស់ ៦,៥ម៉ែត្រសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ។ ក្នុងឆ្នាំ១៩៩៩ ក៏បានសាងសង់ថ្មីឡើងវិញសម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក។
ពាក់ព័ន្ធប្រវត្តិលោកតាដំបងក្រញួងបានបង្ហាញពីប្រវត្តិថា លោកតាដំបងក្រញួង មានដើមកំណើតនៅស្រុកសួនមង្ឃុតមានឪពុកឈ្មោះសួន ម្តាយឈ្មោះសែន ប្រសូត្រនៅថ្ងៃទី៦កើតខែពិសាខឆ្នាំថោះ ព.ស១១៥៤គ.ស៦១២ ខណះពេលដែលបានប្រសូត្រមកហើយមានសម្បុរពណ៌ខ្មៅស្រអែមស្វាយ ទើបម្តាយឪពុកក៏ដាក់ឈ្មោះឱ្យហៅថា (ញូង) តែម្តង។
ក្រោយពីនាយញួងពេញវ័យបានចូលបំរើ ជាសមាជិកកំណែនកាលពីសម័យនោះ គាប់ជូនដល់វេននាយញួងនៅដាំបាយ ខណះបាយឆ្អិនរកអីជ្រូយបាយមិនបាន នាយញូងក៏ងាកឆ្វេងស្តាំ ស្រាប់តែក្រឡេកឃើញមែកដើមរកាខ្មៅ នាយញូងក៏ឈោងចាប់កាច់យកមែកដើមរកាខ្មៅនេះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជាខ្មៅវិញដោយក្តីហេវហត់និងឃ្លានផង នាយញូងក៏បរិភោគបាយពណ៌ខ្មៅនោះទាល់តែអស់ពីខ្ទះ។ បន្ទាប់មកនាយញូង ក៏ចាប់ផ្តើមដាំបាយថ្មីសំរាប់សមាជិកកំណែនឯទៀតបរិភោគម្តងទៀត។ ហើយការដាំបាយលើកទី២នេះ នាយញូងរកមែកដើមរកាខ្មៅនោះដដែលមកជ្រួយបាយម្តងទៀត ក៏ស្រាប់តែមែកឈើនោះបាត់ស្រមោលរកមិនឃើញទាល់តែសោះ។
ក្នុងចំណុចនាយញួងបរិភោកបាយពណ៌ខ្មៅនេះហើយ ទើបធ្វើឱ្យនាយញួងមានរឹទ្ធបារមីពីទេវតាហើយមានកម្លាំងដូចដំរីសារ ទើបប្រជារាស្ត្រសម័យនោះហៅនាយញួង ជាអ្នកមានបុណ្យបារមី ហើយប្រជារាស្ត្រសម័យនោះក៏បានសាងសង់ជារូបសំណាកសម្រាប់គោរពបូជាបន់ស្រន់សុំសេចក្តីសុខ ហើយបានហៅតៗគ្នាថាលោកតាដំបងក្រញួងរហូតដល់សព្វថ្ងៃ។ រូបសំណាកនេះត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រន់នានារបស់ប្រជាជនខ្មែរ។
ជុំវិញបារមីនេះដែរ លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបង បានលើកឡើងថា រឿងនេះលោកពិបាកធ្វើការវិន្និច្ឆ័យណាស់ អាស្រ័យទៅលើបុគ្គលម្នាក់ៗ។ ទំនៀមទម្លាប់ក្នុងការជឿទៅលើការបន់ស្រន់ក្តី ពេលខ្លះក៏បានផលនៃការបន់ដោយចៃដន្យ ដូច្នេះលោកមិនដឹងថា រូបលោកតាដំបងក្រញួងមានបារមីពិតឬយ៉ាងណា គឺអាស្រ័យលើលទ្ធផលអ្នកដែលធ្លាប់បន់ស្រន់សម្រេចតាមបំណងប៉ុណ្ណោះ។
ប្រជាពលរដ្ឋនិងមហាជនតែងតែបន់ស្រន់រូបសំណាក លោកតាដំបងក្រញួងថាមានបារមីស័ក្កសិទ្ធ ខណះដែលប្រជាជនមួយចំនួនធំដែលបានមកបន់ស្រន់ តែងទទួលបានដូចបំណងហើយបាននិយាយតៗគ្នាថាលោកតាដំបងក្រញួងពិតជាស័ក្កសិទ្ធណាស់។ ការបន់ស្រន់នេះគេសង្កេតឃើញមានកើតឡើងជារៀងរាល់ថ្ងៃជាពិសេសថ្ងៃ ឧបោសថសីលនិងថ្ងៃបុណ្យទានធំៗម្តងៗគេសង្កេតឃើញ មានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងមានប្រារព្ធពិធីសាសនាផ្សេងៗផងដែរ ដែលតែងទទួលមកវិញនូវសេចក្តីសុខចាកផុតគ្រោះចង្រៃឬបានបំពេញបំណងដល់បុគ្គលដែលបានបន់ស្រន់ជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង