Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងកំពុងវាយលុកក្រុងប៉ោយប៉ែត អាជ្ញាធរជម្លៀសពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព

បានផុស

នៅ

រយៈពេលពីរថ្ងៃហើយ គឺចាប់តាំងពីថ្ងៃទី១៩ មកទល់​ថ្ងៃទី២០នេះ សន្ទុះទឹកភ្លៀងបានធ្លាក់មកយ៉ាងធ្ងន់ធ្ងរ បង្កឲ្យលិចរាល់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវជាតិតូចធំ នៅក្នុងក្រុងប៉ោយប៉ែត បាន​រង​នូវ​ការលិចលង់​ទាំងស្រុង​តែម្ដង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​អូរ​ព្រំដែន​កម្ពុជា​ថៃ កំពុង​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មកពី​ទួល​សុវត្ថិ​ភាពជា​បណ្ដើរៗហើយ ដោយមាន​កងកម្លាំង​ទាហាន ប៉ូលិស ប៉េអិម បាន​ចូលរួម​សង្គ្រោះ​ប្រជាពលរដ្ឋ​យើង​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​បាន​សម្គាល់​ឃើញ​ មន្ត្រី​ទាហាន​របស់​អង្គភាព​កងពល​តូ​ចលេ​ខ ៥១ ប្រចាំខេត្ត​បន្ទាយមានជ័យ រួមទាំង​មន្ត្រី​ប៉េអិម​ និង​ប៉ូលិស​ជាច្រើនរូប​ បាន​កំពុងតែ​ជួយសង្គ្រោះ​ពលរដ្ឋ​ ដែល​នៅតាម​អូរ​ព្រំដែន​កម្ពុជា​ថៃ​ ដែល​កំពុង​រង​នូវ​ការលិចលង់ ​ដោយ​ទឹកជំនន់​នាពេល​បច្ចុប្បន្ននេះ ដើម្បី​ឲ្យ​ពួកគាត់​បានមក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព ​ដែល​អាជ្ញាធរ​បាន​ត្រៀម​រួចស្រេច​ទៅហើយនោះ​។

​សូម​បញ្ជាក់ដែរថា ផ្លូវជាតិ​លេខ ៥ ដែលមាន​ប្រវែង ២០០​ម៉ែត្រ​កំពុងតែ​រង​នូវ​ការលិចលង់​ទាំងស្រុង​នៅ​ចំណុច​ក្នុងភូមិ​បា​លិ​លេ​យ្យ ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ហើយ​នៅតាម​បណ្ដាល​ផ្លូវ​បេតុង​តូចធំ​ស្ទើរ 90% ទៅហើយនោះ ក៏ត្រូវ​រង​នូវ​ការលិចលង់​ផងដែរ ​អាជ្ញាធរ​មិនទាន់បាន​បំភ្លឺ​ទាក់ទង​ទៅ​ហ្នឹង​ការជម្លៀស​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ភូមិ​នីមួយៗមកពី​សុវត្ថិភាព​នៅឡើយ​ទេ ​ដោយឡែក លោក​អភិបាលក្រុង​ប៉ោយប៉ែត​ មិនទាន់បាន​បំភ្លឺ​ច្បាស់លាស់​នៅឡើយ​ទេ ទាក់ទិន​ទៅនឹង​ការជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទី​ទួល​សុវត្ថិភាព​៕

អត្ថបទ៖ ​ពៅ​រិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម