Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ប្រើ​​ម៉ាស៊ីន​​បូម​ទឹក​ខ្នាតធំ​​៤​គ្រឿង​​ចេញ​ពី​តំបន់​លិចលង់នៅសង្កាត់ចាក់អង្រែក្រោម

បានផុស

នៅ

បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​លិច​លង់​យ៉ាង​ធ្ងន់ធ្ងរនារសៀលថ្ងៃទី២២​ខែ​តុលា​មក​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោ​មខណ្ឌមានជ័យរាជធានីភ្នំពេញ​រួច​មក​អាជ្ញាធរ​បាន​ដឹក​យក​ម៉ាស៊ីន​​ខ្នាត​ធំ​មក​ដាក់​បូម​​។

លោក ជា សុខៃ ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២​នេះ​ថា​ក្នុង​មូលដ្ឋាន​របស់​លោក​បាន​រងការលិចលង់ភូមិចំនួន៤ក្នុងនោះមានទួលរការ៣ ភូមិព្រែកតាឡុង ភូមិ​ព្រែក​តាឡុង១​និង​ភូមិ​ព្រែកតាឡុង៣។​​លោក​ចៅ​សង្កាត់​បញ្ជាក់​ថា​ម៉ាស៊ីន​​បូម​ទឹក​ដែល​កំពុង​ដំណើរ​ការបូម​គឺ​អាច​ត្រូវ​ស្រ​ក​នៅ​រសៀលថ្ងៃស្អែក​បើសិនជាភ្លៀងលែងធ្លាក់ទៀតនោះ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម