ព័ត៌មានជាតិ
ខេត្តកំពង់ធំ មានមនុស្សអាយុលើស ១០០ ឆ្នាំ ចាក់វ៉ាក់សាំងច្រើនជាងគេ
ភ្នំពេញ៖ មកដល់ពេលនេះ មានព្រះសង្ឃនិងលោកតាលោកយាយ ដែលមានព្រះជន្មនិងអាយុលើស ១០០ ឆ្នាំ ចំនួន ១១៧ អង្គនិងនាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ និងបានទទួលជាអំណោយសប្បុរសធ៌មដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។នេះបើ តាមការថ្លែងឱ្យដឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១២ ឆ្នាំឡើងនៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី២១ខែកញ្ញា ២០២១ លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា នៅក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដំបូងក្រុមការងារបានរាយការណ៍ថាមានលោកយាយវ័យ ១០១ ឆ្នាំម្នាក់ធ្លាប់រស់នៅស្រុកបារាំងបានមករស់នៅស្រុកខ្មែរជាមួយកូនចៅនៅភ្នំពេញ បានមកចូលរួមស្ម័គ្រចិត្តចាក់វាក់សាំងបង្ការជំងឺកូវីដ១៩។
លោកស្រីក៏បានរាយណ៍ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានដាក់បទបញ្ជាភ្លាមឱ្យរៀបចំអំណោយសប្បុរស ធម៌របស់សម្តេចប្រគល់ជូនគាត់ (លោកយាយវ័យ១០១ឆ្នាំ) ជាមួយថវិកាចំនួនបីលានរៀល គឺក្រុមការងារបានសម្រង់ស្ថិតិទៅក៏មានលោកតាលោកយាយជាង ១០ នាក់បន្ថែមទៀត។
លោកស្រីបានបន្តថា ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី ២១ ខែកញ្ញា នេះ លោកស្រីបានធ្វើដំណើរជិតពីរម៉ឺនគីឡូម៉ែត្របានទៅជួបព្រះសង្ឃ លោកយាយលោកតាទូទាំងរាជធានីខេត្ត លើកលែងតែខេត្តមណ្ឌលគិរី,ខេត្តព្រះសីហនុ,ខេត្តកែបនិងខេត្តបន្ទាយមានជ័យ អត់មានមនុស្សចាស់អាយុលើស ១០០ ឆ្នាំ។ ដោយឡែកខេត្តកំពង់ចាមមានព្រះសង្ឃ លោកយាយលោកតារហូតដល់ ១១ អង្គនាក់ ហើយខេត្តកំពង់ធំគឺជាខេត្តដែលមានលោកយាយលោកតាអាយុលើស១០០ ឆ្នាំច្រើនជាងគេចំនួន១៨ នាក់ និងសរុបទូទាំងប្រទេសមានចំនួន ១១៧ អង្គនាក់ក្នុងនោះលោកយាយមានចំនួន ៧៩ នាក់ ៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


