ព័ត៌មានជាតិ
សម្ដេចតេជោ ប្រកាសបញ្ចេញប្រាក់១០០០លានរៀល ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការធ្វើចត្តាឡីស័ក
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានសម្រេចចេញសេចក្ដីប្រកាសបញ្ចេញសាច់ប្រាក់១០០០លានរៀល ក្នុងការធ្វើចត្តាឡីស័ក ជូនប្រជាពលរដ្ឋក្រីក្ររួចមកនោះ មានបងប្អូនមួយចំនួនយល់ច្រឡំថា សម្ដេចតម្រូវឲ្យធ្វើចត្តាឡីស័ករហូតដល់១៥ថ្ងៃ។

យោងទំព័រហ្វេសប៊ុករបស់សម្ដេចបង្ហោះមុននេះ បានបញ្ជាក់ឲ្យដឹងថា “បងប្អូនជនរួមជាតិ! ព្រឹកមិញនេះ ខ្ញុំសម្រេចឲ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្ត នៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ។ សូមកុំមានការភាន់ច្រឡំថា ខ្ញុំតម្រូវឲ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ តែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ១៩នេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន