ព័ត៌មានជាតិ
មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងចំនួន៣៥.៥ លានដូស គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ
នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនត្រូវ បានដឹកមានដល់រាជធានីភ្នំពេញហើយ ។ ជាមួយនេះនៅថ្ងៃទី ២៨ ខែកញ្ញា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូសទៀតក៏នឹងដឹកមកដល់កម្ពុជាបន្ថែមទៀត ។សរុបទាំងវ៉ាក់ សាំងថ្ងៃនេះ និងថ្ងៃទី ២៨ ខែកញ្ញា កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន ៣៥.៥ លានដូសសម្រាប់ការចាក់ជូនកុមារ និងដូសជំរុញ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ៣ លានដូសនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញបានថ្លែងឲ្យដឹងថា ថ្ងៃនេះកម្ពុជាទទួលវ៉ាក់សាំងចំនួន ៣ លានដូសទៀតរបស់ក្រុមហ៊ុនស៊ីណាវ៉ាត់ ហើយនឹងមកដល់៣ លាន ដូសទៀតនៅថ្ងៃទី ២៨ ខែកញ្ញា ដែលជា ការបញ្ជាទិញបន្ថែមដែលមានការសម្រេចដោយសម្ដេចតេជោ ហ៊ុន សែន ។
លោកស្រី យក់ សម្បត្តិ បានបន្តឲ្យដឹងថាសរុបមកដល់ថ្ងៃនេះរាប់ទាំងវ៉ាក់សាំងដែលមកដល់នៅថ្ងៃទី ២៨ខែកញ្ញាទៀតផង ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំងដែលរាជរដ្ឋាភិបាល បញ្ជាទិញផងយើងមានវ៉ាក់សាំងចំនួន ៣៥.៥លានដូសហើយ ដែលវ៉ាក់សាំងមកដល់ថ្មីនេះគឺដើម្បីចាក់ជូនកុមារដែលមានអាយុចាប់ពី ៦ ដល់១២ ឆ្នាំ និង សម្រាប់ធ្វើជាដូសជំរុញ។
ក្រៅពីវ៉ាក់សាំងដែលបានបញ្ជាទិញនេះយើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣ លានដូសទៀតដែលនឹងដឹកមកដល់កម្ពុជានៅក្នុងខែតុលា ខាងមុខ ។ ដូចនេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋទៅតាមអ្វី ដែលរាជរដ្ឋាភិបាលបានកំណត់។ នេះជាការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ ។
នៅក្នុងឱកាសនោះផងដែរលោកស្រី យក់ សម្បត្តិ ក៏បានឆ្លៀត ជម្រាបជូនអំពីសភាពការណ៍កូវីដ១៩ នៅកម្ពុជា ដោយលោកស្រីបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់សូម ជ្រាបថាទោះបីប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងទៅលើប្រជាពលរដ្ឋបានច្រើនជិត ១០០ ភាគរយក៏ដោយ តែស្ថានភាពកូវីដ១៩ នៅតែបន្តមានការកើនឡើងពិសេសការរាតត្បាតនៃវីរុសបំប្លែងថ្មីប្រភេទ Delta នៅខេត្តមួយចំនួនជាប់ព្រំដែន,ដូចជានៅក្នុងខេត្តសៀមរាបបច្ចុប្បន្នកំពុងតែបើកយុទ្ធនាការទប់ស្កាត់និងបានបិទសង្កាត់មួយចំនួន។ ហើយនៅម៉ោង ១១ យប់មិញនេះគឺប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចផ្អាកការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដោយសម្ដេចមិនចង់ឃើញបន្ទាប់ពីរដូវភ្ជុំបិណ្ឌហើយ ប្រទេសកម្ពុជាត្រូវរងនូវវិបត្តិធ្ងន់ធ្ងរ ដោយសារតែកូវីដ១៩ នោះទេ ៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ