Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿង​ញៀន​ឆ្លងដែន ​​តាមរយៈកញ្ចប់​បញ្ញើ​ប្រៃសណីយ៍ ​

បានផុស

នៅ

​សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅប្រទេស​ញូហ៊្សីលែន​ និង អូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់​​បញ្ញើ​ប្រៃសណីយ៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន(ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស្រាវ​ជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែន​និង អូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំ​ពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និង ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម លទ្ធផលរួមមានដូចខាងក្រោម៖

លើក​ទី១​៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។
លើកទី២៖ នៅថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូប ឈើ ២ព្រះអង្គ។

លើកទី៣៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់៖

១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើត ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)

២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន) ។

ចាប់យកវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ : ១០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក ៤ អង្គ: ព្រះកេស១. ព្រហ្ម២ . រូប ព្រះបាទជ័យវរ្ម័ន១។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យើងបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេក្លោង ១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី ២រូប និងដំបងឈើ ២កំណាត់ ៣គូរ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ដើមខែនេះ បន្លែធម្មជាតិ និងបន្លែព្រៃរបស់ជនជាតិដើមភាគតិចព្នង បេះយកមកលក់ច្រើនមុខលើទីផ្សារក្រុងសែនមនោរម្យ

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ធុរជន និងវិនិយោគិនៃខេត្តអានហ៊ួយរបស់ចិនមកបណ្តាក់ ទុនវិនិយោគ និងជំរុញជើងហោះហើរត្រង់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម៤៧ នាទីutes មុន

ស្រុកទឹកឈូ ទទួលបានផ្លូវបេតុង និងកៅស៊ូថ្មី៦​ខ្សែ​ជួយលើកកម្ពស់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម