ព័ត៌មានជាតិ
ពាក់កណ្តាលនៃវត្តនៅរាជធានីភ្នំពេញ ប្រកាសឆ្លងកូវីដ ១៩
សារបន្ទាន់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសមានវត្តជិតពាក់កណ្តាលបានរកឃើញការឆ្លងកូវីដ ១៩។
ប្រមុខរដ្ឋាភិបាលស្នើឲ្យមានការយោគយល់ សម្រាប់ការបិទពិធីបុណ្យសាសនាដ៏ធំនេះនៃបិទភ្ជុំបិណ្ឌ ខណៈព្រឹត្តិការណ៍ ២០ កុម្ភៈ បានបន្តបានរីករាលដាលឆ្លងមនុស្សជាង ១០ ម៉ឺននាក់ និងរាប់ពាន់នាក់បានស្លាប់។

ប្រមុខរដ្ឋាភិបាលបានបានឲ្យដឹងថា ត្រឹម ៣ ថ្ងៃ ចំនួនការឆ្លងត្រឹម ៤០០ ទៅ ៦០០ នាក់ បានកើនលើស ៨០០ នាក់ និងចំនួនស្លាប់ជាង ២០ ក្នុងដំណាក់កាលចុងក្រោយ។ សម្តេចទទួលស្គាល់ការធ្វេសប្រហែសដែលអនុញ្ញាតិឲ្យមានការរៀបចំពិធីបុណ្យសាសនាតាមទំនៀមទម្លាប់ឡើងវិញ ដែលនាំឲ្យករណីឆ្លងហក់ឡើងខ្ពស់។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលបានលើកពីចម្ងល់ដែលពលរដ្ឋអាចចោទសួរ ការចាក់វ៉ាក់សាំងរួចហើយ ហេតុអីនៅតែឆ្លង ខណៈមកទល់ពេលនេះពលរដ្ឋជាង ១២ លាននាក់បានចាក់វ៉ាក់សាំងរួចមកហើយ ក្នុងចំណោមពលរដ្ឋគោលដៅ ១៤ លាននាក់។
សម្តេចប្រមុខរដ្ឋបញ្ជាក់ថា វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយការឆ្លង និងអត្រាការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ។ វិធានការសុខាភិបាលជាវិធានការត្រូវប្រកាន់យកគឺ ៣ កុំ ៣ការពារ ។ ចំណុចនេះ ដើម្បីរក្សាជីវិតប្រជាជន សុខភាពប្រជាជន។
ដូច្នេះរក្សាបានជីវិត យើងមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅមុខទៀត ដូចនេះមិនងាយស្រួលសម្រាប់ការសម្រេចចិត្តមួយបែបនេះ។ សម្តេចបានបញ្ជាក់បន្ថែមថា ឆ្នាំទៅបានសម្រេចផ្អាកចូលឆ្នាំម្តងរួចហើយ ខណៈកាលនោះមានការឆ្លងតិចតួច និងមិនទាន់រាលដាលដល់សហគមន៍ធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែពេលនេះ ប្រភពដែលតាជាជំងឺឆ្លងសាហាវ និងគ្រោះថ្នាក់បំផុត។ មកទល់ពេលនេះមេរោគដែលតាបានវាយលុក ពង្រាយទូទាំងប្រទេស។
ក្នុងនាមប្រមុខរដ្ឋាភិបាល មិនអាចឈរអោបដៃ នាំឲ្យពលរដ្ឋស្លាប់ ដោយសារការធ្វេសប្រហែសនោះទេ។ ប្រមុខរដ្ឋាភិបាលសង្ឃឹមថា បងប្អូនពលរដ្ឋនិងយោគយល់ការសម្រេចចិត្តនេះ។
សម្តេចឲ្យដឹងថា បើសិនបន្តឲ្យរៀបចំពិធីបុណ្យដាក់បិណ្ឌរហូតដល់ថ្ងៃភ្ជុំធំ តើនឹងមានព្រះសង្ឃ និងពលរដ្ឋប៉ុន្មានទៀតនឹងឆ្លង? បញ្ហាមិនមែនតែនៅក្នុងទីអារាមនោះទេ តែការរីករាលដាលឆ្លងពីទីអារាមទៅផ្ទះសម្បែង ដោយសារពលរដ្ឋត្រូវធ្វើបុណ្យ នាំឲ្យជំងឺនេះរាលដាលទៅគ្រប់ទីកន្លែងពីផ្ទះទៅទីអារាម និងពីទីអារាមមកផ្ទះវិញ។
ក្រៅពីសម្រចចិត្តបិទពិធីបុណ្យភ្ជុំបិណ្ឌទាំងយប់ សម្តេចបានណែនាំដល់អាជ្ញាធរបន្តរៀបចំចង្ហាន់ឬទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ហើយពលរដ្ឋក៏អាចសែនព្រេនធ្វើបុណ្យតាមផ្ទះ ដើម្បីរួមគ្នាក្នុងស្ថានភាពដ៏គ្រោះថ្នាក់នៅពេលនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


