ព័ត៌មានជាតិ
ម្ចាស់សាលាឯកជន នឹងបើកថ្នាក់មហាវិទ្យាល័យសន្សឹមៗ ដោយសារខ្លាចកូវីដ
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បើកដំណើរការឡើងវិញក៏ដោយ ក៏សាលាឯកជន នៅមិនទាន់ហ៊ានបើកឡើងទ្រង់ទ្រាយធំនៅឡើយទេ ដោយសារព្រួយបារម្ភ ពីការរាតត្បាតជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសារជាសំឡេង ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩នៅកម្ពុជា សម្តេចបានអនុញ្ញាតឲ្យ បើកដំណើរការសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា យើងមានការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាស ដល់វិស័យឯកជនបើកដំណើរការឡើងវិញ ក្នុងបរិបទកូវីដ-១៩នេះ។

លោកបានបន្តថា «ប៉ុន្តែទន្ទឹមនឹងនេះ យើងទុកឧបករណ៍សម្ភារៈចោល ៨ខែមកហើយ ដោយសារជំងឺកូវីដ។ យើងយកចំណែកណាមួយ នៃបរិវេណសាលា សម្រាប់រៀនតាមអនឡាញ។ និស្សិតក៏មិនដឹងទៅណា ការចូលរៀនតាមអនឡាញ មានត្រឹម៥០ភាគរយ។ បុគ្គលិក និងគ្រូកន្លងមក ភាគច្រើន បានកាត់បន្ថយប្រាក់ខែប្រាក់ម៉ោង។ អីចឹងខ្លះក៏ឈប់ទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតដើររកកន្លែងណា មានសុវត្តិភាពប្រាក់ខែបានច្រើនជាង។ ដល់ឭសូរសាររបស់សម្តេចតេជោថា បើកសាលាឡើ។ យើងក៏មិនដឹងថាម៉េចដែរ មានតែរង់ចាំសេចក្តីសម្រេច នឹងការពន្យល់លម្អិត និងការណែនាំរបស់ក្រសួងអប់រំ»។
លោកបានបន្តទៀតថា «ប្រសិនក្រសួងអប់រំ អនុញ្ញាតឲ្យបើក ហើយក៏មិនអាចបើកដូចមុនដែរ យើងអត់ហ៊ាន។ ព្រោះបើក្រឡេកមើល ដាក់បិណ្ឌប៉ុន្មានថ្ងៃនឹង ឆ្លងកូវីដកើនឡើងដល់៨០០ប្លាយនឹងយើងព្រួយបារម្ភមុនបាត់ទៅហើយ អីចឹងយើងប្រុងប្រយ័ត្ន រឿងវិបត្តិហិរញ្ញាវត្ថុ របស់សាលាជារឿងមួយហើយ ប៉ុន្តែបើយើងខ្លាចបើកទៅលឿនពេក បើកទៅយើងភ្លេចការប្រុងប្រយ័ត្ន ភ្លេចរឿងកូវីដនឹងជួបរឿងធំទៀត»។
លោក ហេង វ៉ាន់ដា ដែលជានាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានបញ្ជាក់ថា «ចំពោះខ្ញុំវិញបើក្រសួងអនុញ្ញាត ឲ្យដំណើរការសាលាឡើងវិញ ខ្ញុំនឹងបើកជាសន្សឹមៗទេ ព្រោះខ្ញុំនៅតែមានការភ័យព្រួយរឿងកូវីដតែម្តង»។
យោងតាមរបាយការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១២៨។ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ មានចំនួន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ៨០ នៅតាមរាជធានីខេត្តចំនួន ២០នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


