Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃពលរដ្ឋ ៣គ្រឿង

បានផុស

នៅ

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា នៅចំណុចភូមិថ្មីចិន ឃុំវើនសៃស្រុក​វើនសៃ ពាក់ព័ន្ធនឹងករណីចោរកម្ម លួចគាស់តូបរបស់ប្រជាពលរដ្ឋ (លួច​យកទូរស័ព្ទដៃអស់ចំនួន ៣គ្រឿង)។ យោងតាមរបាយការណ៍ ពីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ខាំ ចិត្រ្តា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់ដូរ មានទីនៅភូមិ-ឃុំកើតហេតុខាងលើ។

របាយការណ៍ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការស្រុកវើនសៃ បានចុះសហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវើនសៃ ធ្វើការពិនិត្យទីតាំងកន្លែងកើតហេតុ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ លុះដល់ម៉ោង១០ និង០០នាទីព្រឹកថ្ងៃដដែល កម្លាំងនគរបាលកំណត់មុខសញ្ញាបានចំនួន ២នាក់ ជាប់ពាក់ព័ន្ធនិងករណីខាងលើ។

នៅម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃខែដដេល សមត្ថកិច្ចបានឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដោយមានការសម្របសម្រួលនិតិវិធី ពីលោក មុត សប្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ជនសង្ស័យ ២នាក់ រួមមាន៖ ១-ឈ្មោះសុំ ខន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ២-ឈ្មោះ អឿង ប៊ូរ៉ា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សអ្នកទាំងពីរ មានទីលំនៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃខេត្តរតនគិរី។

បន្ទាប់ពីឃាត់ខ្លួនដកហូតវត្ថតាង រួមមាន៖ ១,ទូរសព្ទដៃចំនួន៣គ្រឿងខោជើងវែង៣ អារដៃវែង១មួក១(ជារបស់ជនរងគ្រោះ) ២,ដាវសាំម៉ូរ៉ៃ១ កាំបិតចុងស្រួច១ និងទូរវិសតូច ២ សម្រាប់ធ្វើសកម្មភាពលួចគាស់។ បច្ចុប្បន្ន ជនសង្ស័យម្នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទតាមនីតិវិធី។ ដោយឡែកមុខសញ្ញាម្នាក់ទៀត ជាអនិតិជនបានប្រគល់ជូនឪពុកម្តាយ យកទៅគ្រប់គ្រងរង់ចាំអយ្យការសាកសួរបន្តតាមនីតិវិធី៕

អត្ថបទ៖ វុទ្ធ ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម