ព័ត៌មានជាតិ
ក្រុមចោរលួចស្លាកលេខរថយន្ត និងអ្នកទទួលផលចោរកម្ម ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
មុខសញ្ញាលួចស្លាកលេខរថយន្ត រួមទាំងអ្នកទទួលផលចោរកម្មសរុបចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងរាំង នៃអធិការដ្ថានខណ្ឌដូនពេញ សហការគ្នាចាប់បង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងដកហូតស្លាកលេខ របស់ជនរងគ្រោះ មកវិញផងដែរ។
ករណីលួច (លួចស្លាកលេខរថយន្ត) បានធ្វើឡើងនៅចំណុចមុខសណ្ឋាគារមិត្តភាព ផ្លូវ១៧៤ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០។ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលបណ្តឹងពីជនរងគ្រោះ ស្តី ពីការបាត់ស្លាកលេខរថយន្ត កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងវត្ថុតាងបានចំនួន ៣នាក់ នៅចំណុចផ្លូវ១៥៤ កែង១៣ វេលាម៉ោង១២ និង០០ ដែលជនសង្ស័យទី១-ឈ្មោះ ផុន ម៉ូលីស៊ីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ផ្ទះលេខ៦AE៣ ផ្លូវសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយមុខរបរមិនពិប្រាកដ។ ទី២-ឈ្មោះ ជា ឡេង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅប្លកផ្ទះជួលម្តុំគីមសឺង សង្កាត់ផ្សាកណ្តាល២ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ។ ទី៣- ឈ្មោះ ភិ រិនវណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះលេខ៣៣Eo ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខរបររត់កង់បី។
សមត្ថកិច្ច បានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ៣នាក់នោះបានហើយ ជនសង្ស័យបានសារភាពថាពួកខ្លួនបានយកទៅលក់ឲ្យ អ្នកចាំទទួលផលចោរកម្ម ២នាក់ទៀត។ លុះដល់វេលាម៉ោង១២ និង២០នាទីកម្លាំងសមត្ថកិច្ច បានបន្តឃាត់បាន ២នាក់ទៀត ដែលជាអ្នកទទួលផលចោរកម្មទី១- ឈ្មោះ សៅ ភក្រ្ត ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ២២០ ផ្លូវ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះហាន ជីវី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅស្នាក់ក្នុងយានដ្ឋានម្តុំផ្សាសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវមុខរបរជាងបាញ់ថ្នាំឡាន។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់និងឆ្លងតាមការយកសំណាកស្វែងរកមេរោគកូវីដ-១៩ ទៅលើជនសង្ស័យ លទ្ធផលអវិជ្ចមាន៕
អត្ថបទ៖ រស្មី


-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


