ព័ត៌មានជាតិ
អ្នកឧកញ៉ាម្នាក់ ផ្ដល់ថវិកា១ម៉ឺន៥ពាន់ដុល្លារ លើកទឹកចិត្តដល់និស្សិតកម្ពុជា២រូប ផលិត Drone ដឹកមនុស្សបានដោយជោគជ័យ
និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យ ដោយជោគជ័យ។ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានអំណោយ១៥,០០០ ដុល្លារ ជាការលើកទឹកពីឯកឧត្ដមហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះ បានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។

និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។



ឯកឧត្ដមហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរនិងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិត ដែលបានផលិតDrone អាចដឹកមនុស្សបាននោះជាខ្លាំង ដោយក្នុងនោះដែរឯកឧត្ដម បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើការផលិតDroneនេះ ដើម្បីឲ្យកាន់តែមានគុណភាព។

ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ ឯកឧត្ដមហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់៥,០០០ដុល្លារ ដែលសរុបថវិកាទាំងអស់មានចំនួន ១៥,០០០ ដុល្លារ ជូនដល់ក្រុមនិស្សិត ដែលបានផលិតDrone នោះផងដែរ។ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ ក្នុងការទទួលនិស្សិតដែលអ្នកឧកញ៉ា គ្រោងនិងបញ្ជូនមកនោះដោយក្ដីរីករាយ។


ក្រៅពីការលើកទឹកចិត្តទាំងការផ្ដល់ជាគំនិត ក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ា គ្រោងផ្ដល់អាហារូបករណ៍១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សានៅវិទ្យាស្ថានខាងនេះផងដែរ។


គូរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិត នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះ មានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


