ព័ត៌មានជាតិ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បើកដំណើរការ នៅប្រទេសកម្ពុជា
ក្រុមហ៊ុន FWD Group (សម្ព័ន្ធក្រុមហ៊ុន “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្មជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារទី១០ របស់ខ្លួនក្នុងទ្វីបអាស៊ី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។
ដំណើរមកកាន់ប្រទេសកម្ពុជានេះ សបញ្ជាក់ពីការរីកលូតលាស់របស់ក្រុមហ៊ុន FWD ទូទាំងតំបន់ និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ីតាមរយៈការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ព្រមទាំងគុណតម្លៃជាច្រើនបន្ថែមទៀតដល់អតិថិជន។


លោក Huynh Thanh Phong អគ្គនាយកក្រុមហ៊ុន FWD មានប្រសាសន៍ថា៖ “កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងសម្លឹងឃើញឱកាសជាច្រើនក្នុងការការពារ និងការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា ហើយខ្ញុំប្រាកដចិត្តថា ក្រុមការងាររបស់យើងនៅទីនេះ នឹងទទួលបានជោគជ័យក្នុងការផ្ដល់នូវបទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រងជូនដល់ប្រជាជនកម្ពុជា។”

លោក ចាន់ រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលទទួលបានឱកាសដ៏ពិសេសមួយនេះ ក្នុងការដឹកនាំអាជីវកម្មរបស់យើង និងបើកទំព័រថ្មីរបស់ក្រុមហ៊ុន FWD ក្នុងប្រទេសកម្ពុជា។ អនាគតរបស់ក្រុមហ៊ុន FWD នៅក្នុងប្រទេសកម្ពុជានឹងរឹតតែមានភាពត្រចះត្រចង់ ហើយខ្ញុំជឿជាក់ថា យើងនឹងសម្រេចបាននូវសមិទ្ធផលជាច្រើនជាមួយក្រុមការងាររបស់យើង។ យើងនឹងផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មីមួយលើសេវាធានារ៉ាប់រង ដែលអាចជួយឲ្យពួកគាត់រស់នៅដោយភាពរីករាយ។”

ក្នុងរយៈពេលពីរទសវត្ស (ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩) សេដ្ឋកិច្ចកម្ពុជារក្សាកំណើនផលិតផលក្នុងស្រុកសរុបក្នុងកម្រិតជាមធ្យម ៧% ដែលនេះជាកំណើនខ្ពស់បំផុតមួយក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយស្ថិរភាព និងចំនួនកើនឡើងនៃប្រជាជន ដែលមានជីវភាពធូរធារ រួមជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាននូវបរិយាកាសដ៏ល្អសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។ លោក ចាន់ រដ្ឋា ក៏មានប្រសាសន៍ផងដែរថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ និងការណែនាំ ក៏ដូចជាការផ្ដល់នូវទំនុកចិត្តខ្ពស់មកលើយើងខ្ញុំ ជាពិសេសសម្រាប់ការបង្កើតឱ្យមាននូវរចនាសម្ព័ន្ធផ្នែកច្បាប់ដ៏ល្អ ដែលខ្ញុំជឿជាក់ថានឹងអនុញ្ញាតឲ្យក្រុមហ៊ុន FWD Cambodia ក៏ដូចជាវិស័យធានារ៉ាប់រងទាំងមូលទទួលបានជោគជ័យ។»
អំពីក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូង ក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជនរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



