ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ស្នើរសុំឱ្យអាជ្ញាធរភូមិព្រៃមូល២ សង្កាត់ក្រាំងធ្នង់ ជួយពិនិត្យបញ្ហាផ្លូវពិបាកធ្វើដំណើរ
អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ភូមិព្រៃមូល២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានស្នើរដល់អាជ្ញាធរមេត្តាជួយពិនិត្យបញ្ហាផ្លូវមួយកន្លែង រងកការខូចខាតពិបាកធ្វើដំណើរ។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះពិបាកធ្វើដំណើរណាស់(ពេលខែប្រាំងមធ្យមងុំខែភ្លៀងវ៉ល់)។(បញ្ជាក់)ខាងជើងសាលាសង្កាត់ក្រាំងធ្នង់ក្នុងប្រហែល១០០០ម៉ែត្រ។
លើសពីនេះក៏មាន ការលើកឡើងដែរថាក្រៅតែពីរឿងផ្លូវពិបាកក្នុងការធ្វើដំណើរគឺនៅមានបញ្ហាមួយទៀតដោយសារខាងក្រុមហ៊ុនការ៉ាស់ឡានមួយបានរំលោភចិញ្ចើមផ្លូវ។

ប្រភពបន្ថែមថាចំពោះបញ្ហារំលោភចិញ្ចើមផ្លូវនេះគឺក្រុមហ៊ុនការ៉ាស់ឡានខាងលើបានយកដែកធំៗទៅស្ទួចទុកនៅលើចិញ្ចើមផ្លូវខាងមុខការ៉ាស់នេះម្តង។
ម្យ៉ាងទៀតរាល់ពេលដែលរថយន្តស្ទួចចូលទៅម្តងៗបានធ្វើឲ្យផ្លូវបែកក្លាយជាភក់ជ្រាំតែម្តង។ទាក់ទងបញ្ហានេះមិនទាន់មានការឆ្លើយតបពីអាជ្ញាធរភូមិព្រៃមូល២ខាងលើនៅឡើយទេ៕
អត្ថបទៈ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


