ព័ត៌មានជាតិ
កម្ពុជានាំចេញទំនិញទៅថៃ តិចជាងថៃនាំចូលមកវិញជិត ៨ ដង
ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ សម្រេចបានទឹកប្រាក់ជាង ៥,២៤០ លានដុល្លារអាមេរិកនៅក្នុងរយៈពេល៨ខែឆ្នាំ២០២១។ តែក្នុងទំហំពាណិជ្ជកម្មនេះកម្ពុជាទទួលបានផលប្រយោជន៍តិចតួចប៉ុណ្ណោះ ដោយសារសមត្ថភាពផលិតរបស់កម្ពុជានៅមានកម្រិតទាប។
ជាក់ស្ដែងទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ មិនមានតុល្យភាពឡើយ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅថៃ តិចជាងថៃនាំចូលមកវិញជិត ៨ ដង។

របាយការណ៍របស់ស្ថានកម្ពុជាប្រចាំប្រទេសថៃបង្ហាញថា រយៈពេល៨ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៥,២៤០ លានដុល្លារអាមេរិកកើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលមានទឹកប្រាក់ ៥០៨០ លានដុល្លារអាមេរិក។ ក្នុងការនាំចេញរបស់កម្ពុជាទៅថៃពីខែមករាដល់ខែសីហា មានតម្លៃសរុប ៦២៣ លានដុល្លារអាមេរិក និងការនាំចូលពីថៃមានតម្លៃសរុប ៤៦១០លានដុល្លារ អាមេរិកដែលបង្កើតឱ្យមានឱនភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរចំនួន ៣៩៩០លានដុល្លារអាមេរិក ។
សម្រាប់នៅក្នុងខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ៦២៥ លានដុល្លារអាមេរិក ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃមានតម្លៃ ៥៤.៥លានដុល្លារអាមេរិកថយចុះប្រមាណ ២៥% បើធៀបខែសីហាឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៧៣.១ លានដុល្លារអាមេរិក។ ចំណែកឯការនាំចូលពីថៃមានតម្លៃ ៥៧១លានដុល្លារអាមេរិកកើនឡើង ២៨% ធៀបនឹងខែសីហាឆ្នាំ២០២០ ដែលមានទឹកប្រាក់៤៤៥លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មកម្ពុជាថៃក្នុងខែសីហានេះ មានអតុល្យភាពជាង ៥០០ លានដុល្លារអាមេរិក ។
ទំនិញដែលកម្ពុជានាំចេញទៅប្រទេសថៃភាគច្រើនគឺផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើមកសិកម្មនិងទំនិញពាក់កណ្តាលសម្រេចខណៈកម្ពុ ជាចូលពីថៃមកវិញនូវមានថាមពល ត្រី សាច់ បន្លែនិងផលិតផលសម្រេចដូចជារថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាងនិងសម្ភារសំណង់៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


