Connect with us

ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជាណែនាំដល់ពលរដ្ឋខ្មែរមានវត្តមាននៅវៀតណាមបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

បានផុស

នៅ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាមបានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានវត្តមាន នៅទីក្រុងហូជីមិញត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ខណៈប្រទេសវៀតណាមបាន រកឃើញករណីឆ្លងកូវីដ​១៩ក្នុងសហគមន៍។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រុងហូជីមិញ បានឲ្យដឹងថា ការអំពាវនាវ បានធ្វើឡើង បន្ទាប់មានករណីឆ្លងជំងឺកូវដ ១៩ ចូលទៅក្នុងសហគមន៍នៅទីក្រុងហូជីមិញដោយមានអ្នកជំងឺទី១៣៤៧ ជាជនជាតិវៀតណាម។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រុងហូជីមិញ ក៏បានបញ្ជាក់ថា ក្នុងកំឡុងពេលពីថ្ងៃទី ១៨-២៥ ខែវិច្ឆិកា តាមការសើបអង្កេត បឋមអ្នកជំងឺ ១៣៤៧បានធ្វើដំណើរទៅកាន់ ទីកន្លែងមួយចំនួនដូចជាទៅបង្រៀន ភាសាអង់គ្លេស នៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនឋិញ និងសាខាផ្សេងទៀត នៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅការ៉ាអូខេនៅទីក្រុងហូជីមិញ។

ស្ថានទូត បានឲ្យដឹងទៀយថា សរុបចំនួនមនុស្ស ដែលបានប៉ះពាល់ផ្ទាល់ (F1) ជាមួយអ្នកជំងឺ ១៣៤៧ តាមការសើបអង្កេត បឋមមានចំនួន ៣៨ នាក់ (បានប្រមូលដាក់ចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្ត រកមេរោគកូវីដ ១៩), ចំនួនមនុស្សដែលបានប៉ះពាល់ប្រយោល (F2) គឺ ១៥៤ នាក់ (ក្នុងនោះមាន ៦២ នាក់នៅខណ្ឌតិនចិញ និង ៩២នាក់ខណ្ឌទី ១០)។

ជាមួយគ្នានោះអាជ្ញាធរ មានសមត្ថកិច្ចវៀតណាម កំពុង បើកការស្រាវជ្រាវ ប្រមូលអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដទៃទៀត ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ រកមេរោគកូវីដ ១៩ ។

ស្ថានអគ្គកុងស៊ុលសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយពាក់ម៉ាស់លាងដៃនិងសាប៊ូឬទឹកលាងដៃប្រឆាំងមេរោគឱ្យបានញឹកញាប់រក្សាគម្លាតពិសេសគឺអនុវត្តតាមវិធានសុខាភិបាលក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដើម្បីសុខមាលភាពរបស់បងប្អូន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម