ព័ត៌មានជាតិ
ស្ត្រីម្នាក់ត្រូវបានគេដឹកយកមកប្លុងចោលនៅផ្លូវចូលសង្កាត់ស្ទឹងមានជ័យ២ ស្លាប់នៅមន្ទីរពេទ្យ តេស្តឃើញវិជ្ជមានកូវីដ១៩ទៅទៀត
ស្ត្រីម្នាក់ដែលមានរូបរាងស្គមស្គាំងហើយត្រូវបានគេដឹកយកមកទុកឲ្យដេកលើចិញ្ចើមផ្លូវចូលសាលាសង្កាត់ស្ទឹងមានជ័យនោះបានស្លាប់នៅមន្ទីរពេទ្យសម្ភពក្រុងហើយ។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យ២បានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ខែកញ្ញានេះលោកបានប្រទះឃើញស្ត្រីម្នាក់មានរូបរាងស្គមស្គាំងហើយសាក្សីប្រាប់ថាមានគេដឹកយកមកទម្លាក់ចោលនៅច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ស្ថិតក្នុងភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញដោយមើលស្ថានភាពពិបាកដកដង្ហើមហើយលើកដៃសុំឲ្យជូនគាត់ទៅមន្ទីរពេទ្យ ដោយពុំអាចប្រាប់អត្តសញ្ញាណឡើយ។ឃើញបែបនេះកម្លាំងប្រជាការពារសង្កាត់បានដឹកតាមកង់បីយកទៅមន្ទីរពេទ្យរុស្សីប៉ុន្តែពេលទៅដល់គ្រូពេទ្យមិនទទួលក៏បន្តដឹកយកទៅមន្ទីរពេទ្យសម្ដេចឪ(ពេទ្យសម្ភពក្រុង)ដើម្បីជួយសង្គ្រោះ។ក្នុងនោះគ្រូពេទ្យបានទទួលយកទៅព្យាបាល។លុះដល់រសៀលថ្ងៃដដែលវេលាម៉ោង៥ក៏ស្លាប់បាត់បង់ជីវិតទៅ។
លោក សេង វ៉ាន់ថា បានបញ្ជាក់ថាមកដល់ពេលនេះគ្រូពេទ្យកំពុងប្រកាសរកសាច់ញាតិឲ្យដឹងពីការស្លាប់។ប៉ុន្តែសពស្រ្តីខាងលើមានវិជ្ជមានកូវីដ១៩ទៀតផង៕
អត្ថបទ៖នរា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


